郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាអធិបតីក្នុងប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីរៀបចំចាត់ចែងឱ្យបានល្អនូវការងារនៃគ្រប់ក្រសួង-ស្ថាប័នក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះ

2020-05-14 14:29:16 cri

    ថ្ងៃទី ១៣ ខែ​ឧសភា លោក លីខឺឈាង នាយក​រដ្ឋមន្ត្រីចិន​បាន​ធ្វើ​ជា​​អធិបតី​ក្នុង​កិច្ច​ប្រជុំ​អនិច្ត្រៃយ៍​​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ ដើម្បី​រៀបចំ​ចាត់​ចែង​ឱ្យ​បាន​ល្អ​នូវ​ការងាររបស់​គ្រប់​ក្រសួង​-ស្ថាប័ន​ក្នុង​ការ​​ស្តាប់​មតិ​យោបល់​និងស្នើ​​របស់​អ្នក​តំណាង​​នៃ​សភា​តំ​ណាង​ប្រជាជន​ទូទាំង​ប្រទេស​និង​សមាជិក​នៃ​សភា​ប្រឹក្សា​នយោបាយ​ទូទាំង​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​បើក​ធ្វើ​មហា​សន្និបាត​នៃ​សភា​ទាំង​ពីរ​ឆ្នាំនេះ ហើយ​តម្រូវ​ឱ្យ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធានា​​៦ចំណុច​ដើម្បី​​​រក្សា​ស្ថិរភាព​លើ​៦​ចំណុច ​ក្នុ​ងន័យ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានស្ថិរ​ភាព​ជា​មូលដ្ឋាន ។

    ​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​​លើ​កនេះបាន​ប្រកាស​ថា ក្នុង​អំឡុង​ពេល​បើក​ធ្វើ​មហាសន្និបាតនៃ​​សភា​ទាំង​ពីរ​ប្រចាំ​ឆ្នាំ អ្នក​ទទួល​ខុសត្រូវ​នៃ​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ត្រូវ​មាន​វត្តមានក្នុង​សន្និសីទ​ពាក់​ព័ន្ធ​នៃ​សភា​តំណាង​ប្រជាជន​និង​សភា​ប្រឹក្សា​នយោបាយ​ ​ដើម្បី​​ស្តាប់មតិ​យោបល់​និង​​សំណើ​ស្តីពី​ការងារ​រដ្ឋាភិបាលពី​សំណាក់​តំ​ណាង​ប្រជាជន​និង​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ ព្រម​និង​ឆ្លើយ​តប​វិញភ្លាមៗ ។

    កិច្ច​ប្រជុំ​​លើក​នេះ​បាន​គូសបញ្ជាក់​ថា ឆ្នាំនេះ​ ប្រឈម​នឹង​ការ​លំបាក​និង​ឧបសគ្គ ​ដែល​មិនធ្លាប់​​មាន​ ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​និង​ប្រាកដ​ប្រជា​នូវ​ការងារ​រក្សា​ស្ថិរភាព​លើ៦​ចំណុច​ អនុលោម​តាម​ការ​រៀប​ចំ​ចាត់​ចែង​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ ត្រូវ​អនុវត្តនិង​សម្រេច​ការងារ​រក្សា​ស្ថិរភាព​លើ​៦​ចំណុច ពោល​គឺ​ធានាឱ្យ​​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ ធានា​ជីវភាព​រស់​នៅ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ធានាតួអង្គ​សំខាន់​ៗ​នៃ​​ចាត់​ទីផ្សារ​  ធានា​សន្តិសុខ​ស្បៀង​អាហារនិង​ថាមពល ធានា​ស្ថិរភាព​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ ព្រម​និង​ធានា​ការ​បំពេញ​​ការងារ​ជា​ធម្មតានៅ​តាម​មូលដ្ឋាន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស