李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ ស៊ី​ ជីនភីង​ ប្រធាន​រដ្ឋចិន​ជួបសន្ទនាតាម​ទូរស័ព្ទ​ជាមួយ​លោក​​ Moon Jae-in ​ប្រធានាធិបតីកូរ៉េខាងត្បូង​

2020-05-14 15:53:11 cri

​យប់​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ លោក​​ ស៊ី​ ជីន​ភីង​ ប្រធាន​រដ្ឋចិន​បានជួប​សន្ទនាតាម​ទូរស័ព្ទ​ជាមួយ​លោក​ Moon Jae-in ​ប្រធានាធិបតីកូរ៉េខាងត្បូង​។

លោក​​ ស៊ី​ ជីន​ភីង​ បាន​គូសបញ្ជាក់​ថា​ តាម​រយៈការ​ខិត​ខំប្រឹងប្រែងដ៏​លំបាក​ ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​ទាំង​ពីរ​ចិន​និង​កូរ៉េខាងត្បូង​បាន​ត្រូវ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ជាដរាបមកប្រទេស​ចិន​និង​កូរ៉េខាងត្បូង​​បានគាំទ្រ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រួម​គ្នា​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ប្រទេស​ចិន​រីករាយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាងការ​បង្ការ​និង​គ្រប់​គ្រង​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ឱសថ​និង​វ៉ាក់សាំងជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ ក៏​ដូចជាគាំទ្រ​​អង្គការ​សុខភាព​ពិភពលោក​ដើរតួនាទី​របស់​ខ្លួន​ បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​អន្តរជាតិ​​ខាងការ​ទប់​ស្កាត់​ជំងឺឆ្លង។

ជា​ការ​ឆ្លើយតប លោក​ Moon Jae-in ​បាន​ថ្លែងថា​ ក្រោម​ការ​ដឹកនាំយ៉ាងមុតមាំ​របស់​លោកប្រធាន​រដ្ឋចិន​ ស៊ី ​ជីនភីង​ ​ប្រទេស​ចិន​ទទួល​បានសមិទ្ធផលជាក់​ស្តែង​ក្នុង​ការ​ទប់​ស្កាត់​ ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩  ខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រឿងនេះ​  និង​សូមជូនពរមហាសន្និបាត​នៃសភា​ទាំង​ពីរ​​របស់​ប្រទេស​ចិន​ដែល​ជិត​នឹង​បើក​ធ្វើនាពេល​ដ៏​ខ្លី​ខាងមុខ​ឱ្យ​ទទួល​ជោគ​ជ័យ​ដោយ​គាប់​ប្រសើរ ​កូរ៉េខាងត្បូង​រីករាយ​បន្តធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​និង​សហប្រតិបត្តិការជាមួយ​ប្រទែស​ចិន​ ដើម្បីដើរតួនាទី​ដ៏វិជ្ជមាន​ក្នុង​ការជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើន​សាមគ្គីភាពនិង​ជំនឿ​ចិត្ត​ចំពោះគ្នា​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​ជំងឺ​ឆ្លង​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស