翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍តាមប្រព័ន្ធវីដេអូរវាងអ្នកជំនាញក្រោមប្រធានបទ”ប្រទេសចិននិងអាហ្រ្វិកតភ្ជាប់គ្នាតាមអនឡាញ រួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង”លើកទី ២ បានប្រារព្ធធ្វើ

2020-05-13 15:50:44 cri

      ថ្ងៃទី ១១ ខែ​ឧសភា ប្រទេសចិននិង​អាហ្រ្វិក​បាន​រួមគ្នា​រៀបចំធ្វើ​កិច្ចប្រជុំ​​ផ្លាស់ប្តូរ​បទ​ពិសោធន៍តាម​ប្រព័ន្ធ​វីដេអូ​រវាង​​​អ្នក​ជំនាញក្រោម​ប្រធានបទ​​”ប្រទេសចិន​និង​អាហ្រ្វិក​តភ្ជាប់​គ្នា​តាម​អនឡាញ​ រួមសហការ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង”​លើក​ទី​ ២ ។ ភាគីទាំង​ពីរ​បាន​ធ្វើ​កិច្ចផ្លាស់ប្តូរ​សំខាន់​អំពី​ការ​ព្យាបាល​ជំងឺ​COVID-19 ។ មន្រ្តីនិង​អ្នកជំនាញ​វេជ្ជសាស្រ្ត​នៃ​ប្រទេស​អាហ្រ្វិក​ចំនួន ២៤ និង​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​អាហ្រ្វិក​សរុប​ប្រហែល​ ១៥០ រូប​​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​អនឡាញ​លើក​នេះ ។

      ក្នុង​កិច្ច​ប្រជុំ​ អ្នក​ជំនាញ​​ចិន​បានធ្វើ​បទ​បង្ហាញ​​អំពី​ការវិវឌ្ឍ​ថ្មី​បំផុត​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិននិង​អាហ្រ្វិក​លើ​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ព្រម​និង​បាន​គូស​បញ្ជាក់​ថា ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ជា​មធ្យោបាយតែ​មួយ​គត់​​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់មនុស្សជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។ ភាគី​ចិន​រីករាយ​ពង្រឹង​និង​ពង្រីក​កិច្ច​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បង្ការនិងព្យាបាល​ជំងឺ និង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​ថ្នាំ​និង​វ៉ាក់សាំង​ជាដើម​ ​ប្រកៀកស្មា​គ្នា​ជា​មួយ​ប្រទេស​អាហ្រ្វិក  ដើម្បីយក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅទីចុង​បំផុត ។

      ភាគី​អាហ្រ្វិក​បាន​ថ្លែង​​អំណរគុណ​ចំពោះ​ភាគី​ចិន​ដែលបាន​ផ្តល់​ការ​គាំទ្រ​ដ៏​ថ្លៃ​ថ្លា​​ដល់​អាហ្រ្វិក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឆ្លង​ បទពិសោធន៍​នៃការ​ធ្វើ​តេស្ត​រក​វីរុស​​និង​ព្យាបាល​ជំងឺ​របស់ប្រទេសចិន​មានតម្លៃ​សំខាន់​សម្រាប់​អាហ្រ្វិក​​​រៀនសូត្រ​តាម​​ ។ ភាគី​អាហ្រ្វិក​រីក​រាយបង្កើន​​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ភាគី​​ចិន​ក្នុងការបង្ការ​និង​ព្យាបាល​ជំងឺ​COVID-19 ព្រមនិង​រំពឹងទុក​ថា អាច​ទទួល​បាន​ការណែនាំ​និង​ជំនួយ​ឧបត្ថម្ភ​​កាន់តែ​ច្រើន​ពី​សំណាក់​ប្រទេសចិន​ផង​ដែរ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស