邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ៖ សហគ្រាសរដ្ឋជាកម្លាំងសំខាន់នៃការស្តារផលិតកម្មឡើងវិញ

2020-04-23 16:35:55 cri

图片默认标题_fororder_1125894415_15876075174311n

 

      ថ្ងៃទី ២២ ខែមេសា  ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​​​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​បាន​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​ក្រុមហ៊ុន​រថយន្ត ​Shaanxi ​ដើម្បី​ស្វែង​យល់​ពី​​សភាពការណ៍​​ស្រាវជ្រាវ​ខាងការច្នៃ​ប្រឌិត​ថ្មី​​​ ​ផលិតកម្ម ​ការលក់ដូរ​ ​​ការចូលធ្វើការឡើងវិញរបស់​កម្មករ​និយោជក​និង​ការស្តារ​ខ្សែ​សង្វាក់​ផលិតកម្ម​​ឡើងវិញ​​។

 

      លោក ស៊ី ជីនភីង បាន​មានប្រសាសន៍ថា ៖« ផលិតកម្ម​​ជា​ខ្សែ​ជីវិត​នៃ​សេដ្ឋកិច្ច​ចិន​ ​ហើយ​សហគ្រាស​រដ្ឋ​ជា​កម្លាំង​សំខាន់​​​​ ដូច្នេះ​ត្រូវ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ស្តារ​​ខ្សែ​​សង្វាក់​ផលិតកម្ម​​ឡើងវិញ​​​។ ​ខ្ញុំ​ទើបបាន​ទៅ​មើល​ពី​​ផលិតផល​មួយចំនួន​និង​ខ្សែ​សង្វាក់​ផលិត​របស់​រោងចក្រ​នេះ ​ ដែល​មិនគ្រាន់តែ​មិន​បាន​រង​ឥទ្ធិពល​ពី​ជំងឺ​ឆ្លង​ទេ​​​ ​បែរ​ជា​​បាន​​ផលិត​រថយន្ត​​មាន​គុណភាព​ដ៏​ល្អ​បំផុត​ក្នុងប្រវត្តិសាស្ត្រ​ថែម​ទៀត​​ ដែល​ជា​ការ​​គួរ​ឱ្យ​កោតសរសើរ​ណាស់។ ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​​បន្ត​ខិតខំ​ធ្វើការ​ ​ក្តាប់ជាប់​កាលានុវត្តភាព​ ​ដើម្បី​ប្រែក្លាយ​វិបត្តិ​ទៅ​ជា​ឱកាសល្អ​​។ ​ជាពិសេស​ត្រូវ​បង្កើត​​រូបមន្ត​អភិវឌ្ឍន៍​ថ្មី ​យន្តការ​ថ្មី ​បច្ចេកទេស​ថ្មី និង​ផលិតផល​ថ្មី​៕​ »

អ្នកបកប្រែ:邓倩
ប្លុកពិសេស