ស្របនឹងពេលករណីជំងឺកូវីដ១៩បាននិងកំពុងបន្តរាតត្បាតនៅតំបន់ជាច្រើនលើពិភពលោក ប្រទេសមួយចំនួនមានកង្វះខាតសម្ភារៈបរិក្ខារពេទ្យ។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានផ្តល់ជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ដល់ប្រទេសជាច្រើននៅទ្វីបអាស៊ី។
ជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដែលរដ្ឋបាលខេត្តយូណានផ្តល់ជូនប្រទេសម៉ាល់ឌីវត្រូវបានដឹកជឹញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិ Velana របស់ម៉ាល់ឌីវនាថ្ងៃទី២៧ខែមីនា។ ចំណែកឯជំនួយជាសម្ភារៈជុំទី១ដែលរដ្ឋាភិបាលចិនផ្តល់ជូនម៉ុងហ្គោលីត្រូវបានប្រគល់ឱ្យភាគីម៉ុងហ្គោលីដោយរលូននៅក្រុង Ulaanbaatar រដ្ឋធានីម៉ុងហ្គោលីនាថ្ងៃទី២៨ខែមីនា។
តាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងការទប់ទល់នឹងជំងឺឆ្លងរបស់ប្រទេសចិនបានធ្វើដំណើរទៅដល់ក្រុងវៀងចន្ទន៍រដ្ឋធានីប្រទេសឡាវកាលពីថ្ងៃទី២៨ខែមីនា។ អ្នកជំនាញទាំង១២រូបនេះគឺជាអ្នកជំនាញវេជ្ជសាស្រ្តមកពីខេត្តយូណាន។ពួកគែក៏បាននាំយកជាមួយនូវសម្ភារៈបរិក្ខារពេទ្យដែលជាជំនួយរបស់ប្រទេសចិនផងដែរ ដូចជាសម្ភារៈបរិក្ខារជួយសង្គ្រោះខាងវេជ្ជសាស្ត្រ សម្ភារៈការពារព្រមទាំងថ្នាំចិនសែនិងថ្នាំបារាំងជាដើម៕