郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធី “បន្ទប់ពិគ្រោះករណីជំងឺឆ្លងជាសកល ” នៃបណ្តាញទូរទស្សន៍អន្តរជាតិចិនបានផលិតកម្មវិធីពិសេសសម្រាប់ធ្វើការផ្លាស់ប្តូរលើវិស័យពេទ្យចិនសែវគ្គទី៣

2020-03-30 15:03:12 cri

    នៅ​ថ្ងៃទី ២៩ ខែ​មីនា កម្មវិធី “​បន្ទប់ពិគ្រោះករណី​ជំងឺឆ្លង​ជា​សកល​​​ ​” នៃ​​បណ្តាញ​​ទូរទស្សន៍​អន្តរជាតិចិនបាន​ផលិត​កម្មវិធី​ពិសេស​សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​ពេទ្យ​ចិន​សែវគ្គទី៣ ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​ពេទ្យ​ចិន​សែល្បីៗ​៦​រូប​ធើ្វ​ការ​ពិគ្រោះ​ពិភាក្សា​តាម​វីដេអូខុនហ្វើរិនជា​មួយ​អ្នក​ជំនាញ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ង់​ ប៉ាគីស្ថាន​ អាមេរិក លីបង់ជាដើម ក្នុង​ន័យបង្ហាញ​ជូន​យ៉ាង​លម្អិតអំ​​ពី​តួនាទី​របស់​ពេទ្យ​ចិន​សែ​ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ជំងឺ​កូវីដ​-19  ដូច​ជា​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និងរបៀប​​ព្យាបាល និង​វិធីព្យាបាល​​​រោគ​តាម​រយៈ​ការគួបផ្សំ​គ្នា​រវាង​វេជ្ជសាស្ត្រ​ប៉ែក​ខាង​លិច​និង​ពេទ្យ​ចិន​សែជាដើម ។

    សូមបញ្ជាក់​ថា កម្មវិធី “​បន្ទប់ពិគ្រោះ​ករណី​ជំងឺឆ្លង​ជា​សកល​​​ ​” នៃ​​បណ្តាញ​​ទូរទស្សន៍​អន្តរជាតិចិន​ជា​វេទិកា​សម្រាប់​គ្រូ​ពេទ្យ​ចិន​ដែល​បាន​ចូល​រួម​ការ​ព្យា​បាលជំងឺ​កូវីដ-១៩​នៅ​ក្រុង​វូហាន ធ្វើ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​គ្រូពេទ្យ​អន្តរជាតិ ដូច្នេះទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​អន្តរជាតិ ។ គិត​រហូត​ដល់​ថ្ងៃទី ២៧ ខែ​មីនា​ នៅ​លើ​ពិភពលោក មាន​មនុស្ស​ចំនួន​៥៤លាន​៥សែន​១ម៉ឺននាក់​បានចូល​ទស្សនា​ទំព័រ​កម្មវិធី​​ពិសេស​មួយ​នេះ​ មនុស្ស​ជិត​២០លាន​នាក់បាន​ទស្សនា​វីដេអូ​ឃ្លីប ហើយ​អ្នកបញ្ចេញ​មតិ​យោបល់​​មាន​ចំនួន​ជាង ២៣ម៉ឺន​នាក់ ៕

图片默认标题_fororder_033011

图片默认标题_fororder_033012

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស