王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ អាមេរិកដែលកំពុងស្ថិតក្នុងរយៈកាលគ្រោះមហន្តរាយធំ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកមួយចំនួននៅតែបន្តុះបង្អាប់ប្រទេសចិនដោយយកវីរុសកូវីដ១៩ធ្វើជាលេសទៀត?

2020-03-30 14:56:14 cri

      ពេលកន្លង​ទៅ​ថ្មី​ៗ​នេះ លោក Ben Rhodesអតីត​ឧបការី​រង​ទទួល​បន្ទុក​សន្តិ​សុខ​ជាតិ​អាមេរិក​បាន​រិះ​គន់​ទៅ​លើសកម្មភាព​បន្តុះ​បង្អាប់​ប្រទេស​ចិន​របស់អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​ដែល​មាន​លោក​ Pompeo រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ជា​អ្នក​នាំ​អាទិ៍។​លោក ​Ben Rhodes បាន​ចង្អុល​បង្ហាញ​ថា លើ​ពិភពលោក​ទាំង​មូល គ្មាន​ប្រទេស​ណា​ដែល​បាន​ហៅ​វីរុស​កូវីដ​១៩​ថា​ជា​”វីរុស​ចិន”ឬ”វីរុស​វូហាន់​”នោះ​ទេ ។

    លោក​ Pompeo បាន​បន្តុះ​បង្អាប់​ប្រទេស​ចិន​នៅ​គ្រប់​ទី​កន្លែង​ទាំង​លើ​វេទិកា​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​ប្រឌិត​និង​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារ៉ាមប្រកប​ដោយ​ឧបាយ​កល​ស្តី​ពី​ការ​រីល​ដាល​នៃ​វីរុស​កូវីដ​១៩។​ពាក្យ​សម្តី​ដែល​ពោរ​ពេញ​ទៅ​ដោយគំនិត​សង្រ្គាម​ត្រជាក់​និង​ទស្សនៈ​លំអៀងខាង​មនោគមវិជ្ជា​របស់​លោក ​Pompe ​ធ្វើ​ឱ្យពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បង្កើត​ជា​ឧបសគ្គ​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​នៅ​លើ​ពិភពលោក​ទាំង​មូល​នា​ពេលបច្ចុប្បន្ន​ផង​ដែរ ។

      មាន​បញ្ញវន្តសិក្សា​អំពីបញ្ហា​អន្តរជាតិ​ជាច្រើនរូប​បាន​វិភាគថា​ លោក​ប៉ុមប៉េអូ​បាន​ខំធ្វើ​ឱ្យ​​ខ្លួន​ឯង​ទៅ​ជាបក្សពួកមាន​ឥរិយាបថខ្លាំង​ចំពោះប្រទេសចិន​​ គឺក្នុងគោល​បំណង​បំពេញ​តាម​តម្រូវការ​របស់​ក្រុមផលប្រយោជន៍​ពិសេស​មួយ​ចំនួន​ដើម្បីបម្រើផលប្រយោជន៍​​ធំ​បំផុត​របស់​ខ្លួន​ក្នុងការ​ប្រកួតប្រជែងជាមួយនយោបាយពហុភាគីអាមេរិក​ដែល​មាន​​ភាព​​មិន​ប្រាកដប្រជា​ សំដៅទទួលបាន​មូលធនកាន់តែច្រើន​ដើម្បីសម្រេច​មហិច្ឆតា​នយោបាយ​ដែលអាច​ឈានដល់ការ​​ឡើង​កាន់តំណែងជា​ប្រធានាធិបតី។

      បច្ចុប្បន្ននេះ​ ​ការ​ទប់ទល់​នឹង​ករណីរីករាលដាលនស​ជំងឺកូវីដ១៩​គឺមាន​ភាព​បន្ទាន់​ណាស់​ដោយបាន​ឈានចូល​ដំណក់កាល​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ ​បើនៅតែ​បណ្តែត​បណ្តោយ​ឱ្យ​លោក​ប៉ុមប៉េអូយកផលប្រយោជន៍​សាធារណៈរបស់​អាមេរិក​ទៅ​សម្រេច​ផលប្រយោជន៍​នយោបាយ​​​ផ្ទាល់ខ្លួន​ ​នោះ​អាមេរិក​នឹង​ត្រូវបង់តម្លៃយ៉ាង​ខ្ពស់​សម្រាប់​ប្រការនេះ​ ​ហើយ​ក៏នឹង​កាន់តែ​ឯកោទៅៗផងដែរ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស