李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញវេជ្ជសាស្ត្រ​អាមេរិក​ផ្តល់​​បទសម្ភាសន៍​ពិសេស​ជា​មួយ​ក្រុមហ៊ុន​វិទ្យុ​ABCអាមេរិក​៖ទស្សនៈ​ដែល​​លើក​ឡើង​ថា​ ​វីរុស​កូវីដ​-១៩​មាន​ប្រភព​នៅ​ផ្សារ​លក់​ដូរ​គ្រឿង​សមុទ្រ​ហួណាន​ក្រុង​វូហាន​​ប្រទេស​ចិន​គឺ​មិន​ត្រឹមត្រូវ​ទេ

2020-03-30 14:03:21 cri

图片默认标题_fororder_1

图片默认标题_fororder_2

នាពេល​ថ្មីៗនេះ ​លោក​Robert Garryសាស្ត្រចារ្យ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នៃ​សកលវិទ្យាល័យ​Tulaneអាមេរិក​​បាន​ផ្តល់​​បទសម្ភាសន៍ពិសេស​ជាមួយ​​ក្រុមហ៊ុន​វិទ្យុ​ABC​អាមេរិក​។​ថ្លែង​ក្នុង​បទសម្ភាសន៍​ពិសេស​នេះ​ លោក​Garry​បាន​លើក​ឡើង​ថា​ ​ផ្សារ​លក់​ដូរ​គ្រឿង​​សមុទ្រ​ហួណាន​ក្រុង​វូហាន​ប្រទេស​ចិន​មិន​មែន​ជា​ប្រភព​នៃ​វីរុស​កូវីដ​-១៩នោះទេ។

លោក​ថ្លែងថា​ ​ទោះបី​មាន​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ ​វីរុស​កូវីដ​-១៩​មាន​ប្រភព​ចេញពី​ផ្សារ​លក់​ដូរ​គ្រឿង​សមុទ្រ​មួយ​នៅ​ក្រុង​វូហាន​ប្រទេស​ចិន​ក៏​ដោយ ​តែទស្សនៈនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ។លោក​Garry​បន្ត​ទៀតថា​ ​ការ​វិភាគ​របស់​យើង​និង​ការ​​វិភាគ​មួយ​ចំនួន​ទៀត​សុទ្ធតែ​រកឃើញ​ថា ប្រភព​វីរុស​កើត​ចេញ​មុន​ផ្សារ​នេះ។​ប្រាកដណាស់ ​ក្រុង​វូហាន​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​-១៩​មួយ​ចំនួន ​មុន​គេ​នៅ​ចិន​តែ​ដាច់​ខាត​មិន​មែន​ជា​ប្រភព​នៃ​វីរុស​កូរីដ​-១៩​នោះ​ទេ។

លោក​ Garry បាន​ថ្លែងថា​ ការផ្លាស់ប្តូរនៃ​ផ្ទៃប្រូតេអ៊ីនប្រហែល​ជា​មូលហេតុ​បណ្តាល​ឱ្យ​​ផ្ទុះ​ការ​រាតត្បាត​ជាសកល​នៃ​ជំងឺ​COVID-19លើក​នេះ​  ពោលគឺស៊េរីវីរុស​ប្រភេទ​ខ្សោយនៃ​វីរុសនេះបានរីករាលដាលនៅក្នុងចំណោម​មនុស្ស​អស់រយៈពេលជាច្រើនឆ្នាំ​រហូត​ដល់ជា​​ច្រើន ទសវត្សរ៍មកហើយ  ។

លើស​ពីនេះ​ទៅ​ទៀត​ ​ លោក Garry បាន​ថ្លែងនៅ​ពេល​ផ្តល់​បទសម្ភាស​ជាពិសេសថា​ ​យើង​​​បាន​ដឹង​ពី​ការ​ស្រាវ​ជ្រាវលើ​វីរុស​កូរ៉ូណា​ប្រភេទផ្សេង​ទៀតថា វីរុស​អាច​វិវត្តន៍​ផ្លាស់ប្តូរ​បែបនេះ​ បន្ទាប់​មក​វានឹង​ក្លាយ​ជា​វីរុសដែលអាច​បង្កជំងឺ​កាន់​តែ​ច្រើន​ ប្រការនេះ​បានពន្យល់ពីមូលហេតុដែលថាហេតុអ្វីបានជាវីរុសប្រភេទ​នេះ​អាច​រីករាលដាលយ៉ាងងាយស្រួល​និង​ ​បណ្តាលឱ្យកើតមានការរាតត្បាត​ជា​សកលដូចពេលបច្ចុប្បន្ន។

អ្នកបកប្រែ:李展精
ប្លុកពិសេស