孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋចំនួន១៥និងទឹកដីក្រៅប្រទេសចំនួនពីររបស់សហរដ្ឋអាមេរិកចូលក្នុងសភាពការណ៍គ្រោះមហន្តរាយយ៉ាងខ្លាំង ចំនួនអ្នកស្លាប់សរុបនៅអ៊ីតាលីជាង១ម៉ឺននាក់

2020-03-29 14:51:08 cri

    តាម​ទិន្នន័យ​គ្រប់ពេលវេលា​នៃសកលវិទ្យាល័យ​ Johns ​Hopkins ​របស់​សហរដ្ឋអាមេរិក​ឱ្យដឹងថា​ គិតដល់​វេលាម៉ោង​១៨និង​២នាទីកាលពី​ថ្ងៃទី២៨​ខែមីនាតាម​ម៉ោងភាគ​ខាងកើត​សហរដ្ឋអាមេរិក​ សហរដ្ឋអាមេរិក​មានករណី​ឆ្លងជំងឺ​ COVID-19 ​ចំនួន​១២១១១៧​ករណី ​ករណីស្លាប់​សរុប​២០១០ករណី ។

    ដើម្បី​ទប់ទល់នឹង​ជំងឺ COVID-19​ គិតដល់​ថ្ងៃទី២៨​ខែមីនា​តាមម៉ោង​សហរដ្ឋអាមេរិក ​លោកត្រាំ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានប្រកាសថា ​រដ្ឋចំនួន​១៥ដូចជា​ រដ្ឋញូវយ៉ក ​វ៉ាស៊ីនតោន​ រដ្ឋកាលីហ្វ័រញ៉ា​និងរដ្ឋញូជឺស៊ីជា​ដើមនិងទឹកដី​ក្រៅប្រទេស​ដូចជាកោះ ​Guam ​និង​រដ្ឋស្វយ័ត​ Puerto Rico ​បានចូលក្នុង​សភាពការណ៍​គ្រោះមហន្តរាយ​យ៉ាងខ្លាំង ។

    គិតដល់​វេលា​ម៉ោង១៨​កាលពី​ថ្ងៃទី២៨​ខែមីនា​តាមម៉ោង​តំបន់ ​ប្រទេស​អ៊ីតាលីមាន​ករណីជំងឺ​ COVID-19 ​ថ្មីចំនួន​៥៩៧៤ករណី​ក្នុងរយៈពេល​២៤ម៉ោង​ ហើយ​ករណីសរុបគឺ​ចំនួន​៩២៤៧២​ករណី​ ករណីស្លាប់​សរុប​១០០២៣​ករណី ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស