马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើហេតុអ្វីបានជាករណីវិនិច្ឆ័យជំងឺកូវីដ១៩នៃអាមេរិកកើនឡើងយ៉ាងខ្លាំង ?ប្រព័ន្ធអាមេរិកឆ្លើយថា មូលហេតុសំខាន់មកពីការកាត់បន្ថយថវិកាវេជ្ជសាស្រ្តទំហំ១ម៉ឺន៥ពាន់លានដុល្លាអាមេរិករបស់រដ្ឋាភិបាលអាមេរិក

2020-03-29 15:55:13 cri

     កាលពីថ្ងៃ​ទី​២៨ខែ​មីនាម៉ោង១៨និង២នាទីតាម​ម៉ោងតំបន់ភាគ​ខាង​កើត​អាមេរិក ​ករណីវិនិច្ឆ័យជំងឺកូវីដ១៩នៃ​អាមេរិក​មាន១២១១១៧ករណី ​ករណីស្លាប់​២០១០នាក់ ​ករណីជំងឺ​កូវីដ​១៩ថ្មីលើសពី​២ម៉ឺនករណីក្នុង១ថ្ងៃ ​តាមតួលេខស្ថិតិនៃ​ប្រព័ន្ធពិនិត្យជំងឺឆ្លងនៃសកលវិទ្យាល័យJohnsHopkinsអាមេរិកបានបង្ហាញថា​ ចំនួន​ករណីជំងឺកូវីដ១៩ថ្មីនៃអាមេរិកបានលើសពី១ម៉ឺននាក់ក្នុង១ថ្ងៃ​៥ថ្ងៃជាប់។

      តើហេតុអ្វីបានជាករណីវិនិច្ឆ័យជំងឺកូវីដ១៩នៃ​អាមេរិក​កើនឡើងយ៉ាងខ្លាំង ?តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធសារព័ត៌មានអាមេរិកបានលាតត្រដាងនូវមូលហេតុ​នា​ពេល​កន្លង​ទៅនេះដូចខាង​ក្រោម៖

ទី១ប្រព័ន្ធការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃ​ប្រទេស​អាមេរិក​ត្រូវបាន​លុបចោល។

ទី២ថវិកានៃស្ថាប័នសុខាភិបាល​ជា​ច្រើន​ត្រូវបាន​កាត់បន្ថយ ​កង្វះប្រាក់បាន​ធ្វើ​ឱ្យស្ថាប័ន​មាន​ពាក់ព័ន្ធដំណើរការ​មិនបាន។

ទី៣លោកប្រធានាធិបតីត្រាំអសមត្ថភាពក្នុងការ​បង្ការនិងគ្រប់គ្រងជំងឺឆ្លង។

    ការវិភាគ​នៃ​ទូរទស្សន៍CNNអាមេរិកបាន​វែកញែកថា ​លោកត្រាំត្រូវទទួលខុសត្រូវដោយ​ផ្ទាល់​ចំពោះសភាពការណ៍ខ្វះសម្ភារៈវេជ្ជសាស្រ្តនិងអសមត្ថភាពក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩។តាម​លទ្ធផលសិក្សា​ស្រាវជ្រាវថ្មីបំផុតនៃ​សកលវិទ្យាល័យ​វ៉ាស៊ីនតោនបាន​បង្ហាញ​ថា ​អាមេរិកប្រហែលនឹងមានមនុស្សច្រើននាក់ស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩នៅខែកក្កដា​ខាងមុខទោះជាចាត់វិធានការបង្ការនិងគ្រប់គ្រងជំងឺយ៉ាងវិជ្ជមានក៏ដោយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស