魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការដែលអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា "គម្រោងច្បាប់តៃប៉ីឆ្នាំ ២០១៩ "ឱ្យទៅជាច្បាប់

2020-03-29 15:07:00 cri

    គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ​២៧ ​ខែមីនា ​ស្តីពី​ការ​ដែល​អាមេរិក​ចុះហត្ថលេខា​លើ​អ្វី​ដែល​ហៅថា ​"គម្រោងច្បាប់​តៃប៉ី​ឆ្នាំ ​២០១៩ ​"​ឱ្យ​ទៅជាច្បាប់។​សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា ​កាលពី​ថ្ងៃទី ​២៦ ​ខែមីនា ​តាម​ម៉ោង​នៅ​ក្នុង​តំបន ​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​ដែល​ហៅថា ​"គម្រោងច្បាប់​តៃប៉ី​ឆ្នាំ ​២០១៩ ​"​ឱ្យ​ទៅជាច្បាប់​ទោះបីជា​មិន​អើពើ​ការតវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ជាច្រើន​លើក​​របស់​ប្រទេសចិន​ក៏ដោយ​។​ទង្វើ​នេះ​បាន​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នូវ​គោលការណ៍​ប្រទេសចិន​មួយ​និង​សេចក្តីថ្លែងការណ៍​រួម ​៣ ​រវាង​ចិន​និង​អាមេរិក ​បានល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់អន្តរជាតិ​និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​និង​ជ្រៀតជ្រែក​យ៉ាង​កម្រោល​នូវ​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេសចិន​ គឺ​បាន​បញ្ចេញ​សញ្ញា​ខុស​ឆ្គង​ដល់​កម្លាំង​បំបែកបំបាក់​ចង់ឱ្យ​តៃវ៉ាន់​ឯករាជ្យ​។​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​សម្តែង​ការមិនពេញ​ចិត្តយ៉ាងខ្លាំង​និង​ប្រឆាំង​ជា​ដាច់ខាត​ចំពោះ​ការនេះ។​    បញ្ហា​តៃវ៉ាន់​ទាក់ទង​នឹង​អធិបតេយ្យភាពជាតិ​និង​បូរណភាព​ទឹកដី​របស់​ចិន ​ហើយ​ជា​ផលប្រយោជន៍​ស្នូល​របស់​ចិន​។​ប្រទេសចិន​ដាស់តឿន​យ៉ាងខ្លាំងក្លា​ដល់​សហរដ្ឋអាមេរិក​ឱ្យ​គោរព​តាម​គោលការណ៍​ប្រទេសចិន​មួយ​និង​សេចក្តីថ្លែងការណ៍​រួម ​៣ ​រវាង​ចិន​និង​អាមេរិក ​មិន​ត្រូវ​អនុវត្ត​ច្បាប់នេះ​និង​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដោយ​មធ្យ័ត ​ហើយ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ដើម្បី​ធានា​រក្សា​នូវ​ស្ថានការណ៍​ទូទៅ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ព្រមទាំង​សន្តិភាព​និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ច្រកសមុទ្រ​តៃវ៉ាន់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស