魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង អំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យប្រឈមមុខនឹងបញ្ហាប្រឈមនិងធ្វើសកម្មភាពឱ្យបានឆាប់ៗនៅគ្រាសំខាន់

2020-03-29 15:19:22 cri

    កាលពី​យប់​ថ្ងៃទី ​២៦ ​ខែមីនា ​តាម​ម៉ោង​នៅ​ទីក្រុងប៉េកាំង ​ក្នុង​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស​G20​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ ​១៩ ​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋ​ចិន​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ឱ្យ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​និង​ធ្វើ​សកម្មភាព​ឱ្យ​បាន​ឆាប់ៗ​នៅ​គ្រា​សំខាន់។​

    នៅឯ​សន្និសីទ​កំពូល​ពិសេស​នេះ ​លោក​ប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុម ​G20 ​បាន​ធ្វើ​ការ​ទាក់ទង​និង​សម្របសម្រួល​បន្ទាន់​ស្តីពី​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺនេះ​ដ៏​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក​។​ក្នុងនោះ ​គំនិត​ផ្តួចផ្តើម ​៤ ​ចំណុច​របស់​លោក​ ស៊ីនជីនភីង ​ប្រធានរដ្ឋចិន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ។​

    ខណៈពេល​លោក ​ស៊ីជីនភីង ​បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជាច្រើន​លើ​បញ្ហា​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ ​ប្រទេសចិន​ក៏​បាន​ផ្តល់​ជំនួយ​យ៉ាងសកម្ម​តាម​សមត្ថភាព​របស់ខ្លួន​ដល់​បណ្តាប្រទេស​ដទៃ​ទៀត​ដែល​កំពុង​មាន​សេចក្តីត្រូវការ។​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាលចិន​បាន​ប្រកាស​ថា ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ប្រទេស​ចំនួន ​៨៩ ​ក៏ដូចជា​អង្គការអន្តរជាតិ​និង​តំបន់​ចំនួន ​៤ ​រួមទាំង​អង្គការ​សុខភាព​ពិភពលោក​និង​សម្ព័ន្ធ​អាហ្រ្វិក​ជាដើម​ ហើយ​បាន​ផ្តល់​ថវិកា​ចំនួន ​២០ ​លាន​ដុល្លារ​អាមេរិក​ដល់​អង្គការសុខភាព​ពិភពលោក​ដើម្បី​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺនេះ។​រដ្ឋបាល​តំបន់ ​សហគ្រាស​និង​ស្ថាប័ន​ឯកជន​នៃ​ប្រទេសចិន​ក៏​បាន​ជួយ​បណ្តា​ប្រទេស​ដែល​មាន​ការ​រីករាលដាល​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​ ១៩ ​ផង​ដែរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស