魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកឆ្លងជំងឺកូវីដ ១៩ ក្រៅពីប្រទេសចិន សរុបចំនួន ៤៨៩.៤៤៨ ករណី បុគ្គលិកនៃអង្គការសហប្រជាជាតិចំនួន ៨៦ នាក់ត្រូវបានវិនិច្ឆ័យជាអ្នកឆ្លងជំងឺកូវីដ ១៩

2020-03-29 15:36:23 cri

    តាម​ទិន្នន័យ​ចុងក្រោយ​បំផុត​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការសុខភាព​ពិភពលោក​កាលពី​ថ្ងៃទី ​២៨ ​ខែមីនា ​ឱ្យ​ដឹងថា ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្រៅពី​ប្រទេសចិន ​សរុប​ចំនួន ​៤៨៩.៤៤៨ ​ករណី ​និង​ករណី​ស្លាប់ចំនួន ​២៣,១៩៣ ​នាក់​ក្រៅពី​ប្រទេសចិន។​

    យោងតាម​សារព័ត៌មាន ​Associated ​Press ​នៃ​សហរដ្ឋអាមរិក​បាន​ផ្សាយ​ដំណឹង​នា​ថ្ងៃដដែល​នេះ​ឱ្យ​ដឹង​ថា ​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ឱ្យដឹងថា ​ក្នុង​ក្របខណ្ឌ​ទូទាំង​ពិភពលោក ​បុគ្គលិក​ចំនួន ​៨៦ ​នាក់​នៃ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​វិនិច្ឆ័យ​ជា​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​បុគ្គលិក​ភាគច្រើន​ដែល​ឆ្លង​ជំងឺ​នេះ​ស្ថិតនៅ​ក្នុង​តំបន់​ទ្វីបអឺរ៉ុប ​ហើយ​ក៏​មាន​បុគ្គលិក​មួយ​ចំនួន​មកពី​ទ្វីបអាហ្វ្រិក ​អាស៊ី ​មជ្ឈិមបូព៌ា​និង​សហរដ្ឋអាមេរិក​ផងដែរ។​ដើម្បី​កាត់​បន្ថយ​ការ​រីករាលដាល​នៃ​វីរុស ​នាពេល​បច្ចុប្បន្ននេះ ​បុគ្គលិក​ភាគច្រើន​របស់​អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​នៅក្នុង​ផ្ទះ​របស់​ខ្លួន៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស