徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងសហរដ្ឋអាមេរិកគួរតែរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

2020-03-28 14:08:30 cri

    កាលពី​ថ្ងៃទី ​២៧ ​ខែមីនា ​អំឡុងពេល​សន្ទនាគ្នា​តាម​ទូរសព្ទ​ជាមួយ​លោកត្រាំ​ ប្រធានាធិបតី​អាមេរិក​តាម​ការណាត់ ​លោក​ ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា ​"ក្រោម​បរិបទ​នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន​និង​សហរដ្ឋអាមេរិក​គួរតែ​រួបរួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩"​។​

    មាន​បរិបទ​ចំនួន​ពីរផ្នែក​សម្រាប់​កិច្ចសន្ទនា​តាមទូរសព្ទ​នេះ​រវាង​មេដឹកនាំ​ចិន​និង​អាមេរិក ​លើកនេះ​ពោលគឺ ​ទី ​១ ​នាពេល​បច្ចុប្បន្ននេះ ​អាមេរិក​បាន​ក្លាយជា​ប្រទេស​ដែល​មានអ្នកឆ្លងជំងឺ​កូវីដ​ ១៩​ច្រើន​ជាងគេ​នៅលើ​ពិភពលោក ​ទី ​២ ​ទង្វើ​របស់​អ្នកនយោបាយ​អាមេរិក​មួយចំនួន​ក្នុង​ការជាប់ពាក់ព័ន្ធ​ជំងឺ​ជាមួយ​នយោបាយ​និង​មួលបង្កាច់​ដល់​ប្រទេសចិន​បាន​បង្ក​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ការបង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ​នៅទូទាំង​ពិភពលោក។​

    កិច្ចសន្ទនា​តាម​ទូរសព្ទ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​លើកនេះ​គឺជា​ការ​ឆ្លើយតប​ចំពោះ​សន្និសីទ​កំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេស ​G20 ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។​

    ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ ​លោក ​ស៊ីជីនភីង ​បាន​ធ្វើអត្ថាធិប្បាយ​ពី​គោលការណ៍​របស់​ប្រទេស​ចិន​ជានិច្ច​ដែល​ប្រកប​ដោយ​ការ​បើកទូលាយ ​តម្លាភាព​និង​ទំនួលខុសត្រូវ​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការរាត​ត្បាត​នៃ​ជំងឺឆ្លង ​ហើយ​បាន​ធ្វើការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ចំពោះ​អ្នកនយោបាយ​នៃ​លោកខាងលិច​មួយចំនួន​ដែល​មួលបង្កាច់​ថាទិន្នន័យ​របស់​ប្រទេស​"មិន​ពេញលេញ​"និង​ព្យាយាម​"ទម្លាក់​កំហុស"​លើ​ប្រទេស​ចិន​។​លោក ​ស៊ីជីនភីង ​បាន​សម្តែង​ក្តីសង្ឃឹមថា ​គ្រប់ភាគី​ទាំងអស់​ត្រូវតែ​អនុវត្ត​ដោយ​ពេញ​ទំហឹង​នូវ​លទ្ធផល​នៃ​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស ​G20 ​។

    លោកត្រាំ ​បានថ្លែង​នៅក្នុង​កិច្ចសន្ទនា​តាមទូរសព្ទ​ថា ​នឹង​ធានាឱ្យ​សហរដ្ឋអាមេរិក​និង​ចិន​លុបបំបាត់​ការរំខាន​និង​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ-១៩។​

    នៅក្នុង​បរិបទ​ដែល​ជំងឺនេះ​កំពុង​រីករាលដាល​នៅទូទាំង​ពិភពលោក ​ការ​សម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​សហរដ្ឋអាមេរិក​គឺ​ទាក់ទង​នឹង​សុខុមាលភាព​របស់​ប្រជាជន ចំនួន ​១៧​ រយ​លាន​នាក់​នៃ​ប្រទេស​ទាំងពីរ​និង​ប្រជាជន​ចំនួន​ជាង ​៧ ​ពាន់លាន​នាក់​នៅលើ​ពិភពលោក។​

    មនុស្សទាំងឡាយ​សុទ្ធតែ​ចង់ឃើញ​សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ជាក់ស្តែង​ក្នុងពេល​ឆាប់ៗ​ដើម្បី​អភិវឌ្ឍ​ទំនាក់​ទំនង​ដែល​គ្មានជម្លោះ ​គ្មាន​បដិបក្ខ​គ្នា ​គោរពគ្នា​ទៅវិញ​ទៅមក​ សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ជាមួយ​ប្រទេសចិន៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស