李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក ៖ ករណីឆ្លងជំងឺកូវីដ-19ទូទាំងពិភពលោកមានប្រមាណ ៥ សែន ១ ម៉ឺននាក់ បានប៉ះពល់ដល់ប្រទេសនិងតំបន់ជាង ២០០

2020-03-28 15:46:54 cri

       អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា​ ​​កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា​​ ករណី​ឆ្លង​ជំងឺ​កូវីដ-19 ទូទាំង​ពិភពលោក​មាន​ចំនួន​ ៥០៩១៦៤ នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន​ ២៣៣៣៥ នាក់ ។ សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ដដែលនេះ​ ករណីឆ្លង​ជំងឺ​កូវីដ-19 ថ្មី​នៅ​ក្នុង​តំបន់​ទ្វីប​អឺរ៉ុប​ដែល​មាន​សភាព​ការណ៍​ឆ្លង​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នោះ​មាន​ចំនួន​ ៣៦៤១៤ ​នាក់ ​និង​មាន​ករណីស្លាប់​ថ្មី​ចំនួន​ ២១៥៥ នាក់ ។ ជំងឺ​កូវីដ-19បាន​ប៉ះពាល់​ដល់​ប្រទេស​និង​តំបន់​ ២០១ លើពិភពលោក ។

       ករណី​ឆ្លង​ជំងឺ​កូវីដ-19 ថ្មី​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ២៧ ខែមីនា​​មាន​ចំនួន​ ៥៤ នាក់​ សុទ្ធ​តែ​ជា​ករណី​មកពី​ក្រៅ​ប្រទេស​ ។ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-19នៅក្នុង​ទីក្រុង​វូហានត្រូវ​បានទប់​ស្កាត់​ជាមួលដ្ឋាន​​ ហើយ​ហានិភ័យ​នៃ​ទីក្រុង​​នេះ​ក៏​បាន​ថយ​ចុះ​មក​នៅកម្រិត​មធ្យម​ ។ អ្នក​ទទួលខុសត្រូវនៃ​ក្រុមហ៊ុន​អន្តរជាតិ​ប្រចាំនៅ​ប្រទេស​ចិនមួយ​ចំនួន​​​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​របស់ពួក​គេ​កំពុង​រៀបចំ​ដំណើរការ​ផលិតកម្មឡើងវិញ​ដោយ​មាន​សណ្តាប់​ធ្នាប់​ ។ ពួកគេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​ជាមួយ​ប្រទេស​ចិន​ ។

       ​តាម​តួលេខ​នៃ​សកលវិទ្យាល័យ​Johns Hopkins បាន​ឱ្យ​ដឹង​ថា​ ករណី​ឆ្លង​ជំងឺ​កូវីដ-19 ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី ២៧ ខែ​មីនា​មាន​ប្រមាណ​ ២ ម៉ឺន​នាក់​ ហើយ​​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-19 សរុប​ចំនួនជាង​​ ១ សែននាក់​ ។ កាលពី​ថ្ងៃដដែលនោះ​ លោកត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្តីពី​ការ​រំញោចសេដ្ឋកិច្ច​ដែល​មាន​ទំហំ​ទឹក​ប្រាក់​​ ២ ទ្រីលាន​ដុល្លារអាមេរិក​ ។ នេះ​ជា​ច្បាប់​ស្តីពី​កា​ររំញោចសេដ្ឋកិច្ច​មួយ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស