徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិននិយាយទូរសព្ទជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត

2020-03-28 14:41:53 cri

    កាលពី​យប់​ថ្ងៃទី ២៧ ខែមីនា លោកស៊ីជីនភីងប្រធាន​រដ្ឋចិន​បាន​និយាយទូរសព្ទ​ជាមួយ​ព្រះអង្គ​Salman bin Abdulaziz Al Saud ព្រះមហាក្សត្រ​អារ៉ាប៊ី​សាអូឌីត ។

    លោកស៊ីជីនភីង​បានសង្កត់​ធ្ងន់ថា សន្និសីទ​កំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេស​G20​ស្តីពី​ការទប់ទល់នឹង​ជំងឺកូវីដ១៩​បានឈាន​ដល់​មតិឯកភាព​ដ៏សំខាន់​សម្រាប់​សាមគ្គីគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ និងលំនឹង​សេដ្ឋកិច្ច​ពិភពលោក ។ មេរោគ​គ្មានព្រំដែនទេ មានតែ​សហគមន៍​អន្តរជាតិ​រួមសហការគ្នា​ប្រយុទ្ធ​ប្រឆាំង ទើបអាច​យកជ័យជំនះ​បាន ។ ប្រទេស​ជាសមាជិក​G20​គួរតែ​ប្រកាន់​ទស្សនៈ​សហគមន៍​រួមវាសនា​នៃមនុស្សលោក បង្កើន​សាមគ្គីភាព ការសម្របសម្រួលនិង​កិច្ច​សហប្រតិបត្តិការ ទប់ស្កាត់​ការរីករាលដាល​នៃជំងឺឆ្លង​ដោយម៉ឺងម៉ាត់ លំនឹង​សេដ្ឋកិច្ច​ពិភពលោក​ដោយ​ពេញទំហឹង ។

    ព្រះអង្គ​Salman bin Abdulaziz Al Saud បាន​មានព្រះបន្ទូលថា រដ្ឋាភិបាលចិន​បានចាត់​វិធានការ​ម៉ឺងម៉ាត់​និងខ្លាំងក្លា គ្រប់គ្រង​ការរីករាលដាល​នៃជំងឺ​កូវីដ១៩​ដោយ​ជោគជ័យ ។ ខ្ញុំសូម​កោតសរសើរ​និង​ជូនពរ​អស់ពី​ដួងចិត្ត ។ ភាពជោគជ័យ​នៃប្រទេសចិន​បានបញ្ចេញ​សញ្ញា​វិជ្ជមាន​ដល់​ពិភពលោក​ទាំងមូល ។ ប្រជាជន​អារ៉ាប៊ីសាអូឌីត​នឹងឈរ​ជាមួយ​ប្រទេសចិន​យ៉ាងរឹងមាំ​ជាប់ជានិច្ច ។ ភាគីអារ៉ាប៊ីសាអូឌីត​សង្ឃឹមអាច​រៀនសូត្រ​តាម​បទបិសោធន៍​ជោគជ័យ​នៃប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស