邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តី«The Lancet»បានផ្សាយវិចារណកថាគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនសូត្របទពិសោធពីចិននិងកិច្ចសហប្រតិបត្តិការពិភពលោក

2020-03-28 14:34:14 cri

      កាលពី​ថ្ងៃទី ២៧ ខែមីន  ​ទស្សនាវដ្តី​ ​«The Lancet» ​​ដែលជា​ទស្សនាវដ្តី​ជំនាញការ​វេជ្ជសាស្ត្រ​កំពូល​អន្តរជាតិ​​​បាន​បង្ហោះ​ផ្សាយ​វិចារណកថា​​មួយ​​ក្នុង​គេហទំព័រ​របស់​ខ្លួន​​​ក្រោម​ចំណងជើង​ថា​ « ​កូវីដ-19 ​រៀនសូត្រ​ពី​បទពិសោធ​ » ​​ក្នុង​បំណង​​ដាស់តឿន​បណ្តាប្រទេសនានា​​ត្រូវ​ឆ្លើយតប​ភ្លាមៗ ​និង​មានប្រសិទ្ធិភាព​នៅ​​ពេល​​ទប់ទល់​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-19 ​ ​​ហើយ​បាន​សង្កត់ធ្ងន់​ថា  ​​ការតាមដាន​រៀនសូត្រ​នូវ​បទពិសោធ​របស់​ប្រទេសចិន​និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ពិភពលោក​មាន​សារៈ​សំខាន់​។

      អត្ថបទ​នេះ​បាន​សរសេរ​ថា  ​​​ពីរសប្តាហ៍​ចុង​​​​ក្រោយ​នេះ  ​​ជំងឺ​កូវីដ-19 ​បាន​រាតត្បាត​​ខ្លាំង​ទៅ​ទឹស​ខាង​លេច​  ។ ​​វិធានការ​បិទ​ទីក្រុង​ដើម្បី​បង្ការ​និងគ្រប់គ្រង​ដែល​ទីក្រុង​វូហាន​ធ្លាប់​ប្រើ​ ​ឥឡូវនេះ​​ត្រូវបានគេមើលឃើញនៅគ្រប់ទីកន្លែង​។ ​ក៏ប៉ុន្តែ ​​នៅមានប្រទេស​ជា​ច្រើន​​នៅមិនទាន់​​គោរព​​សំណើរ​​ទប់ទល់​​​នៃ​អង្គការ​សុខភាព​ពិភពលោក​ទេ​។ ​​​ស្រទាប់​ដឹកនាំ​នៃ​ប្រទេស​មួយចំនួន​បាន​បដិសេធ​ពីការ​ផ្ទុះ​ជំងឺ​នៅពេល​ដំបូង​បង្អស់  ​​បណ្តាល​ឱ្យ​ពួកគេ​​​មានតែ​​ទទួលយក​អកម្ម​​នូវ​ការស្លាប់មនុស្ស​ទ្រង់ទ្រាយធំ​​នៅ​ពេល​បន្ទាប់​។​

      អត្ថបទ​នេះ​បាន​សង្គត់ធ្ងន់ថា ​​ប្រទេស​ដែល​មាន​បទពិសោធ​​ទប់ទល់​នឹង​កូវីដ-19 ​បាន​ចែក​រំលែក​ធនធាន ​ព័ត៌មាន ​និង​ចំណេះដឹងជំនាញ​របស់​ខ្លួន​ជាមួយ​ប្រទេស​ដទៃ​ ​នេះ​បាន​បង្កើត​ជា​​គំរូ​ល្អ​មួយ​ដល់​សាមគ្គីភាព​ទូទាំងពិភពលោក។ ​ហើយ​វា​មាន​អត្ថន័យ​សំខាន់​ខ្លាំង​តាមដាន​ស្វែង​យល់​​​ថា ​តើ​ប្រទេស​ចិន​បាន​​​លុប​ចោល​​យ៉ាង​ម៉េច​នូវ​​វិធានការ​​គ្រប់គ្រង​ដ៏​​ម៉ឺងម៉ាត់​​តាមដំណាក់កាល​ដើម្បី​ធានា​​សុវត្ថិភាព​​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស