邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិកោតសរសើរជាទូទៅលើសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសប្រទេសG20

2020-03-28 15:17:06 cri

      កាលពីយប់​ថ្ងៃទី ២៦​ ខែមីនា ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​វីដេអូ​ខុនហ្វឺរឺន​​នៃ​កិច្ចប្រជុំ​ពិសេស​នៃ​កំពូល​មេដឹកនាំ​ក្រុមប្រទេស​ G20 ​ស្តីពី​ការទប់ទល់នឹង​ជំងឺ​កូវីដ-19 ​នៅទីក្រុងប៉េកាំង​រដ្ឋធានីចិន​ ​ដោយបាន​ថ្លែង​នូវ​​សុន្ទរកថា​ដ៏សំខាន់​ក្រោម​ចំណងជើងថា​ « ចាប់ដៃគ្នា​ទប់ទល់នឹង​ជំងឺឆ្លង ​រួមគ្នា​ពុះពា​ភាពលំបាក » ​។ ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​ប្រទេស​ចំនួនជាច្រើន​​បាន​យល់ឃើញ​ថា ​​ក្រោម​សភាពការណ៍​ដែល​ជំងឺ​កូវីដ-19 ​កំពុង​រីករាល​ដាល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ​​ការផ្តួចផ្តើម​ដែល​​លោកប្រធានរដ្ឋចិន​  ស៊ី ជីនភីង ​បាន​លើកឡើង​នេះ ​មានសារៈ​សំខាន់​ ​ដែលនឹង​​ជំរុញ​យ៉ាង​ខ្លាំង​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​​​ ​នឹង​អាច​ជួយ​បន្ថែម​​ជំនឿ​ចិត្ត​​ក្នុងការ​បង្កើន​និង​លំនឹង​​​​​សេដ្ឋកិច្ច​ពិភពលោក​​។

      ក្នុង​សុន្ទរកថា​នេះ ​លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​បាន​បញ្ជាក់ថា​ ចិន​មាន​ឆន្ទៈ​​ចែក​រំលែក​​បទពិសោធ​ដ៏​មានប្រសិទ្ធិភាព​នៃ​ការបង្ការ​ជំងឺ​ឆ្លង​ជាមួយ​​ប្រទេស​​នានា​ ​ក៏ដូចជា​​រួមគ្នា​​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ថ្នាំ​និង​វ៉ាក់សាំង​ ​ថែមពីនេះទៀត ​ចិន​នឹង​បន្ត​​ផ្តល់​ជំនួយ​តាម​សមត្ថភាព​របស់​ខ្លួន​ដល់​ប្រទេស​ដែល​មាន​ការរាតត្បាត​ជំងឺ​ឆ្លង​។ ​ការបង្ហាញ​ទាំង​នេះ​ទទួលបាន​​​​ការ​វាយតម្លៃ​យ៉ាង​វិជ្ជមាន​​ជាទូទៅ​ពី​​សហគមន៍​អន្តរជាតិ។

 

      សូមបញ្ជាក់ថា  ​​​កិច្ចប្រជុំកំពូលពិសេស​មួយនេះ​ក៏​បាន​អញ្ជើញ​​តំណាង​នៃ​អង្គការ​តំបន់​មួយចំនួន​ដូចជាអាស៊ាន ជាដើមចូលរួម​ ​​​អ្នកទទួល​ខុសត្រូវ​អង្គការ​សហប្រជាជាតិ ​អង្គការ​សុខភាពពិភពលោក ​ធនាគារ​ពិភពលោក ​អង្គការរូបិយវត្ថុអន្តរជាតិ​ក៏បាន​ចូលរួម​ដែរ​។ ​កិច្ចប្រជុំកំពូល​ពិសេស​​ដែល​បាន​បើកធ្វើឡើង​ក្រោម​​គ្រា​ពិសេស​​នេះ​​បាន​ជំរុញ​ឱ្យ​ពិភពលោក​ទាំងមូល​ប្រមូល​កម្លាំង​និង​​សហប្រតិបត្តិការ​គ្នា​​ក្នុង​ការ​​ទប់ទល់​​ជំងឺឆ្លង​ទៅ​ជា​មតិ​ឯកភាព​ជា​សកល​។

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_1_cbd9268e-e6e8-45e2-801e-b1eb5c93577b

      ប្រិយមិត្ត​​អ៊ីនធឺណឺតនៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ឈ្មោះ Pkub Lauj មកពី​ប្រទេស​ឡាវ​បាន​​comment​ថា ​«លោកប្រធានរដ្ឋចិន​ពិតជា​និយាយបាន​ល្អ​ណាស! ​ពិភពលោក​ទាំងមូល​យើង​ចាំ​បាច់​ត្រូវ​សាមគ្គីគ្នា​​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង។​»

 

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_6012_8ab67862-f9be-4546-b8af-11864c82d341

      ប្រិយមិត្ត​​អ៊ីនធឺណឺត​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ឈ្មោះ Rajendra Pahadi មកពី​ប្រទេស​ណេប៉ាល​បាន​comment​ថា «​លោកប្រធានរដ្ឋចិន​​ ស៊ី ជីនភីង ​បាន​ថ្លែងថា​គ្រប់ប្រទេស​​ត្រូវ​បង្កើត​​យន្តការ​រួម​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង ​យើងខ្ញុំ​ទទួលយក​ខ្លាំង​ណាស់ចំពោះ​ពាក្យសម្តី​នេះ​។ ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដដែលចិនបាន​ចែលរំលែក​សំខាន់​ណាស់​សម្រាប់​យើង​។​​​»

 

图片默认标题_fororder___172.100.100.3_temp_9500049_1_9500049_1_6012_a6a34ff6-4cf9-4b0a-8782-c8b0376d9846

       លោក Mahdi Zalzade​ ​អ្នកព័ត៌មាន​ជើងចាស់​ប្រទេស​អ៊ីរ៉ង់​​បាន​ប្រាប់​អ្នកកាសែត​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ថា  ​​ចិន​បាន​បង្ហាញ​នូវ​​សមត្ថភាព​​ខ្លាំង​ក្នុង​ពេលដោះស្រាយ​វិបត្តិ​កូវីដ-19 ​​នេះបាន​ជួយនាំមក​ក្តីសង្ឃឹម​ដល់​ទូទាំង​ពិភពលោក។​ ​ចិន​បាន​ចែក​រំលែក​បទពិសោធ​ជោគជ័យ​ ​នេះ​ក៏បាន​ជួយ​បង្កើន​ប្រទេស​ផ្សេងៗ​​ទទួល​នូវ​ទំនុកចិត្ត​ក្នុង​ការ​យក​ឈ្នះ​នឹង​ជំងឺ​កូវីដ-19៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស