លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ-១៩ នៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី ២៦ ខែមីនា ។លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែបង្កើនសកម្មភាពរបស់ខ្លួនដើម្បីយកឈ្នះយ៉ាងដាច់ខាតលើសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈនៃសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយមានឆន្ទៈក្នុងការចែករំលែកការអនុវត្តដែលមានអត្ថប្រយោជន៍ក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺនេះជាមួយបណ្តាប្រទេសពាក់ព័ន្ធ ក៏ដូចជាអនុវត្តការសិក្សាស្រាវជ្រាវរួមគ្នានិងផលិតឱសថនិងវ៉ាក់សាំងព្រមទាំងផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់បណ្តាប្រទេសដែលមានការរីករាលដាលនៃជំងឺនេះ៕