孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី២៦ខែមីនា ករណីជំងឺ COVID-19 ថ្មីក្នុងប្រទេសចិនមានចំនួន៥៥ករណី ដែលក្នុងនោះមួយករណីគឺជាករណីក្នុងដែន

2020-03-27 15:04:46 cri

    ទិន្នន័យនៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​បាន​បង្ហាញថា ​គិតត្រឹម​ម៉ោងសូន្យ​រហូតដល់​ម៉ោង២៤​កាលពី​ថ្ងៃទី២៦​ខែមីនា​ ក្នុងដែន​ប្រទេសចិន​បាន​រាយការណ៍ពី​ជំងឺ​ COVID-19 ថ្មី​ចំនួន៥៥​ករណី​ដែលក្នុងនោះ​ចំនួន៥៤ករណី​ជាករណី​ចូលពីបរទេស​ខណៈមួយ​ករណីជា​ក្នុងដែនចិន។​ចំណែក​ករណីស្លាប់​មានចំនួន​៥នាក់​ ករណី​សង្ស័យថ្មី​ចំនួន៤៩​នាក់ ។ ​ករណីចូល​ពីបរទេស​សរុបចំនួន​៥៩៥នាក់ ។

    គិតត្រឹម​ម៉ោង២៤​ថ្ងៃទី២៦​ខែមីនា​ ក្នុងដែន​ប្រទេសចិន​បាន​រាយការណ៍ពី​ជំងឺ ​COVID-19 សរុប​ចំនួន៨១៣៤០​ករណី ​និងករណី​សង្ស័យ​ចំនួន១៨៩​ករណី ។ ​ករណីចេញ​ពីពេទ្យ​ដោយ​ព្យាបាល​ជាសះស្បើយ​សរុបចំនួន​៧៤៥៨៨​ករណី ​ករណីស្លាប់​សរុប៣២៩២​នាក់​ អ្នកទាក់ទង​ជិតស្និទ្ធ​ដែលកំពុង​ទទួល​ការពិនិត្យ​អង្កេត​វេជ្ជសាស្ត្រ​ចំនួន​១៦០០៥​នាក់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស