邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវ ឱ្យមានបទឈប់បាញ់គ្នា នៅទូទាំងពិភពលោកជាបន្ទាន់ ដោយសារមានជំងឺឆ្លងដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន

2020-03-26 15:35:46 cri

      លោក គូដេលេស ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​បានប្រកាសពីគំនិតផ្តួច​ផ្តើម​មួយ​នា​ពេល​កន្លង​នេះ​ថា  ​​បច្ចុប្បន្ន​នេះ ពិភពលោក​ទាំង​មូល​កំពុង​​ប្រឈម​នឹង​ “សត្រូវ​រួម​ដូចគ្នា​មួយ​ពោលគឺ ​មេរោគ​កូវីដ-19” ​វាមិនខ្វល់អំពី​“ជនជាតិ ​ពូជសាសន៍ ​បក្សពួក ​ឬ​ជំនឿ​សាសនា​” ​នោះឡើយ ​​ដូច្នេះ “ឥឡូវនេះ​ជា​ពេលវេលា​សមល្មម​ទម្លាក់ចោល​ការប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធហើយ”។

      ដោយឡែក ​បញ្ជាការដ្ឋាន​កងទ័ព​ចម្រុះ​ប្រទេស​​ដែល​ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត​​បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​កាលពី​យប់​ថ្ងៃទី២៥ មីនាថា គាំទ្រ​កងទ័ព​រដ្ឋាភិបាល​យេម៉ែន​​អនុវត្ត​បទឈប់បាញ់​ទាំងស្រុង​ក្នុង​ដែន​យេម៉ែន ​​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ-19 ​។

      ថ្ងៃ​ទី ២៥ មីនា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជា​កង​អាមេរិក​ដែល​ប្រចាំ​នៅ​ប្រទេស​ផ្សេង​ៗ​ទាំងអស់​​​បញ្ឈប់​ផែនការ​ធ្វើដំណើរ​និង​ផែនការសកម្មភាព​ទាំងស្រុង ​ដើម្បី​បង្ការ​កុំ​ឱ្យ​ជំងឺ​កូវីដ​-19 ​ឆ្លង​ក្នុងជួរ​ទ័ព។

      ដោយសារ​ការរាត​ត្បាត​នៃ​ជំងឺកូវីដ19 ​បារាំង​ក៏បាន​ប្រកាសថា ​ចាប់ពីថ្ងៃទី ២៦ មីនាតទៅ  ​បារាំងសម្រេចចិត្ត​ដកវិញ​កងទ័ពរបស់​ខ្លួន​ដែល​ប្រចាំក្នុង​អ៊ីស្រាអែលផងដែរ៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស