徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន ចែករំលែកទិន្នន័យវិទ្យាសាស្ត្រនិងលទ្ធផលបច្ចេកវិទ្យា ជាមួយទូទាំងពិភពលោកដោយទាន់ពេល

2020-03-26 15:46:43 cri

ថ្ងៃទី២៦​ខែមីនា​ ការិយាល័យ​ព័ត៌មាននៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិ ន​បានបើកធ្វើ​សន្និសីទ​សារព័ត៌មានមួយនៅ​ក្រុងប៉េកាំង ។

លោក ​Xu Nanping ​អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ចិនបាន​ថ្លែងថា​ ចាប់តាំងពីផ្ទុះជំងឺ ​COVID-19​ មក​ ភាគីចិន​បានចែក​រំលែកទិន្នន័យ​វិទ្យាសាស្ត្រ ​លទ្ធផល​បច្ចេកវិទ្យា ​និងយុទ្ធសាស្ត្រ​បង្ការនិង​គ្រប់គ្រង​ជាមួយ​នឹងមជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ទូទាំង​ពិភពលោក បាន​ទាន់​ពេលវេលា ​ផ្តល់មូលដ្ឋានដ៍​សំខាន់ដល់​អ្នកវិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​សម្រាប់ធ្វើ​ការស្រាវជ្រាវ​ឱសថ​ វ៉ាក់សាំង​និងការវិនិច្ឆ័យ ​។​ ប្រទេសចិន​បាន​ជ្រើសរើស​និងវាយតម្លៃ ​ចំពោះ​ថ្នាំព្យាបាល​ជំងឺ ដែល​មានប្រសិទ្ធភាព​​ដូចជា​ថ្នាំ ​Favipiravir ​ថ្នាំ Tocilizumab​ និងថ្នាំចិន​សែមួយចំនួន ​បានបង្កើតផែនការ​ព្យាបាល​​សម្រាប់អ្នក​ជំងឺក្នុង​ដំណាក់កាល​ខុសគ្នា និង​បង្កើតប្រព័ន្ធ​ពិនិត្យតាមដានក្នុង​រយៈពេល​ដ៏ខ្លី ។

លោកក៍​បាន​ឧទ្ទេសនាមថា​ ប្រទេសចិន​កំពុងជំរុញ​ការស្រាវជ្រាវ​វ៉ាក់សាំង​យ៉ាងសកម្ម ​។ ប្រទេសចិន ​បានទទួល​សំណើ និង​គំនិត ស្តីពី​កិច្ចសហប្រតិបត្តិការ​ ពីសមភាគីអន្តរជាតិ​ ​ជា​រៀងរាល់ថ្ងៃ​ ដែលគួរឱ្យរំភើបចិត្តខ្លាំង​ណាស់៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស