徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអង់គ្លេសថ្លែងថា ចិនស្ថិតក្នុងដំណាក់កាល នាំមុខគេយ៉ាងច្បាស់ក្នុងការទប់ទល់នឹងជំងឺរាលដាលជាសកល

2020-03-26 15:47:37 cri

កាលពី​ថ្ងៃទី២៤ខែមីនា ​ក្រុមស្រាវជ្រាវ​វីរុស​COVID-19 ​នៃវិទ្យាស្ថាន ​Imperial ​College ​London​ របស់​អង់គ្លេស ​បានប្រកាស​របាយការណ៍​ក្រោម​ចំណងជើងថា​ លិខិត​បញ្ជាក់ពី​ការជោគជ័យជំហានដំបូង​នៃគោលនយោបាយទប់ស្កាត់នឹងជំងឺ​ COVID-19 ​របស់ចិន ។

របាយការណ៍​ថ្លែងថា​ ប្រទេសចិន​ បានចាត់​វិធានការ ដូចជា បម្រាមគោលចរនៅក្នុង​សង្គម យ៉ាងតឹងរ៉ឹងបំផុត ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង។ ​បច្ចុប្បន្ននេះ​ ប្រទេសចិន​បាន​គ្រប់គ្រង​ការរាតត្បាត​នៃវីរុស​ដោយ​ជោគជ័យ​ ហើយ​ឆ្ពោះទៅកាន់​ដំណាក់កាល​ថ្មីនៃ​ការអភិវឌ្ឍ​សង្គម ។ ​ចំពោះទូទាំង​ពិភពលោក​ ចិនបាន​ឋិតក្នុង​ដំណាក់កាល​នាំមុខគេយ៉ាងច្បាស់ក្នុង ​ការទប់ទល់​នឹងជំងឺ​រាលដាលជាសកល ។ គោលនយោបាយ​បង្ការនិង​គ្រប់គ្រង​ការរាតត្បាត​ជំងឺ ​COVID-19 ​និងសកម្មភាព​យុទ្ធសាស្ត្រ ​បន្តបន្ទាប់​របស់ចិន​ អាចផ្តល់ជាឯកសារដ៍រឹងមាំសម្រាប់ប្រទេស​ផ្សេងទៀត ​ដែលប្រឈមនឹងជំងឺ ​COVID-19 ។

លោកស្រី​ Maria ​Van ​Kerkhove​ នាយក​បច្ចេកទេស​ទទួលបន្ទុក​កម្មវិធីសុខភាពបន្ទាន់នៃ​អង្គការ​សុខភាពពិភពលោក​បានថ្លែង​កាលពីថ្ងៃ​ទី២៥ខែមីនាថា ​ប្រទេសចិន​បានចាត់​វិធានការ​ក្នុងកម្រិត​ខុសគ្នា នៅក្នុង​តំបន់ខុសគ្នា ​គួរឱ្យ​ពិភពលោក​រៀនសូត្រ​តាម ។​ ដោយសារ​ប្រព័ន្ធមាន​ពាក់ព័ន្ធ​បានត្រៀម​រួចហើយ​ អាចវិនិច្ឆ័យ​និងអាចញែកចេញពីគ្នាយ៉ាងឆាប់រហ័ស ​ចំពោះ​ករណី​លេចចេញ​ណាមួយ ​។ បច្ចុប្បន្ននេះ​ ប្រទេសចិន គ្មានករណី​រាតត្បាត​ក្នុងដែនដី​ប្រទេសខ្លួន​ច្រើនថ្ងៃ​ជាប់មកហើយ ប៉ុន្តែមានករណីចូលពីក្រៅវិញ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស