李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីស្តីពី“ បន្ទប់ព្យាបាលជំងឺកូវីដ-19លើពិភពលោក “ នៃបុស្តិ៍ CGTN នឹងផ្សាយម្តងទៀត អំពីសកម្មភាពផ្លាស់ប្តូរគ្នានៃពេទ្យចិនសែ នៅថ្ងៃទី ២៦ ខែមីនា

2020-03-26 15:56:05 cri

       កម្មវិធីស្តីពី​“ បន្ទប់​ព្យាបាល​ជំងឺ​កូវីដ-19​លើ​ពិភពលោក​ “ នៃ​បុស្តិ៍ CGTN នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិម​ចិន​ នឹង​ផ្សាយម្តងទៀតអំ​ពី​សកម្មភាព​ផ្លាស់ប្តូរគ្នានៃ​​ពេទ្យ​ចិន​សែ ​នៅម៉ោង​  ២០  ​ថ្ងៃទី​  ២៦  ខែមីនា​ ដែលធ្វើឡើងតាមរយៈ​វីដេអូ​ខុន​ហ្វឺរិន  ដើម្បីផ្លាស់ប្តូរ​គ្នា​ជុំវិញ​​​តួនាទី​ជាក់ស្តែង​​ ប្រសិទ្ធភាព​និង​បទពិសោធ​នៃ​ពេទ្យ​ចិន​សែ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-19លើក​នេះ​​ ។

       មាន​គ្រូពេទ្យ​ជាច្រើនដែល​មកពី​ប្រទេស​ឥណ្ឌា​ ប៉ាគីស្ថាន​ កាណាដា​ អង់គ្លេស​ លីបង់​ អាហ្វហ្កានីស្ថាន​និង​អ៊ីរ៉ង់​​នឹង​អញ្ជើញចូលរួម​សកម្មភាពនេះ​​ ដើម្បី​ស្វែង​យល់​ពី​សភាពការណ៍​ជួយ​សង្គ្រោះ​អ្នក​រលាក​សួត​និង​អ្នក​មាន​ជំងឺ​មហារីក​តាមក្បួន​ពេទ្យ​ចិន​សែ​ ព្រមទាំង​វិធី​ព្យា​បាល​តាម​ពេទ្យ​ចិន​សែ​ ផ្សំជាមួយ​​ពេទ្យបស្ចិម​ជាដើម​ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស