邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្ថបទវិភាគ៖ភាពប្រែប្រួលរបស់លោកត្រាំ ដើម្បីតែសន្លឹកឆ្នោតនិងម៉ាស៊ីនដកដង្ហើមប៉ុណ្ណោះ

2020-03-26 17:17:54 cri

ប៉ុន្មានថ្ងៃចុងក្រោយនេះ  ការជជែកវែករវាងចិននិងអាមេរិកស្រាប់តែលេចចេញនូវភាព​ប្រែប្រួល។​កាលពីថ្ងៃច័ន្ទ ​លោក ​Mike Penceអនុប្រធានាធិបតីអាមេរិកបានថ្លែងថា ​កិច្ចខិតខំ​របស់​ប្រទេស​ចិនក្នុងការទប់ទល់នឹងជំងឺកូវីដ១៩កាន់តែមានតម្លាភាព។លោកត្រាំ​ប្រធានាធិបតី​ក៏បានចុះផ្សាយអត្ថបទលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា​ ​លោកនឹងប្រើពាក្យវីរុសសម្រាប់ពិពណ៌នាអំពីការរាលដាលនៃជំងឺកូវីដ១៩ ហើយបានធ្វើ​បទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox Newsកាល​ពីថ្ងៃ​ទី​២៤ខែមីនាថា នឹងមិនបង្ករឿងហេតុទៅ​លើឈ្មោះជំងឺនេះតទៅទៀតឡើយ។

ចាប់តាំងពីលោកត្រាំ បានប្រើប្រាស់ពាក្យ ​មេរោគរបស់ប្រទេស​ចិន​ មក ​មានព័ត៌មានជា​ច្រើនបានផ្សាយថា ​ជនចិននៅអាមេរិកនិងជនចិនកាន់សញ្ជាតិអាមេរិក​ត្រូវគេរំលោភធ្វើ​បាបនៅតាមផ្លូវនៅអាមេរិក។សម្ពាធនយោបាយដាក់លើលោកត្រាំ​កាន់តែខ្លាំងជារៀងរាល់​ថ្ងៃ។ ​បណ្តាញព័ត៌មានVoxបានថ្លែងថា​​ ​ប្រជាពលរដ្ឋអាមេរិកដែល​ជាជនជាតិអាស៊ី​កំពុង​កើន​ឡើងយ៉ាងឆាប់រហ័ស។ព័ត៌មានNBCថ្លែងថា​​ អ្នកបោះឆ្នោត​អាមេរិកដែលជា​ជនជាតិអាស៊ី ​ប្រហែលនឹងសម្រេចចាញ់ឈ្នះនៅតំបន់ខ្លះ។

ចំណែកលើផ្ទៃអន្តរជាតិ ​តម្រូវការក្នុងការចងមិត្តជាមួយប្រទេស​ចិនកាន់តែលេច​ធ្លោជារៀងរាល់ថ្ងៃ ​។សរុបសេចក្តីមកគឺ ​អាមេរិកគ្មានសម្ភារៈគ្រប់គ្រាន់សម្រាប់ទប់ទល់​នឹងជំងឺ​ឆ្លងទាល់តែសោះ។លោក Andrew Cuomoអភិបាលរដ្ឋញ៉ូវយកបានថ្លែងត្រង់ៗ​ទៅកាន់       ​រដ្ឋាភិបាលសហរដ្ឋថា ​លើកលែងតែបន្ថែមម៉ាស៊ីនដកដង្ហើម​ដល់ក្រុងញ៉ូវយក​ ​បើពុំនោះ​សោធ នឹងមានមនុស្សចំនួន​២ម៉ឺន៦ពាន់នាក់រង់ចាំស្លាប់។អាមេរិកកំពុងស្វះស្វែង នាំចូល​​សម្ភារៈ​ការពារជំងឺដូចជាម៉ាសជាដើមពីប្រទេស​ចិន។ការរក្សាទំនាក់ទំនងល្អក្នុង​គ្រាដ៏​​លំបាកជាមួយប្រទេស​ចិន​ គឺសំខាន់ណាស់ចំពោះអាមេរិកដែល​ជាមហាប្រទេសមួយ​ក្នុងការទិញ​សម្ភារៈវេជ្ជសាស្រ្តពីប្រទេស​ចិន។ ប្រទេស​ចិន​បាន​បង្ហាញយ៉ាងច្បាស់លាស់​នូវឆន្ទះ​​ផ្តល់ជំនួយដល់ប្រទេស​ទាំងឡាយណា ដែលមានសេចក្តីត្រូវការ។

ការស្រាវជ្រាវនិងផលិតវាក់សាំងនិងការគ្រប់គ្រងជំងឺសុទ្ធតែជាការងាររយៈពេលវែងដែល​ត្រូវការការផ្គត់ផ្គង់ នូវសម្ភារៈវេជ្ជសាស្រ្តនិងឱសថជាដើម ប្រកបដោយស្ថិរភាព ។ការនេះមាន​ន័យថា ​ ការរក្សាទំនាក់ទំនងការងារប្រកបដោយស្ថិរភាពរវាងប្រទេស​ទាំងពីរ មានសារៈសំខាន់ណាស់។ ការ​ហៅជំងឺកូវីដ១៩ជាមេរោគរបស់ចិន ច្បាស់ជាមិនអំណោយផលដល់ការសម្រេចគោលដៅរបស់អាមេរិកនោះទេ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស