邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិត ខណៈអង់គ្លេសនិងបារាំងនាំគ្នាព្យាករណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ច

2020-03-25 14:48:27 cri

    កាលពី​ថ្ងៃទី ​២៤ ​ខែមីនា ​តាម​របាយការណ៍​ដែល​ប្រកាស​ដោយ ​IHS ​Markit ​ក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស​បាន​បង្ហាញថា ​សេដ្ឋកិច្ច​អង់គ្លេស​កំពុង​ធ្លាក់ចុះ​យ៉ាង​លឿន​បំផុត​ក្នុង​រយៈពេល​​២០ ​ឆ្នាំ​នេះ​ដោយសារ​តែ​ឧស្សាហកម្ម​សេវាកម្ម​ត្រូវ​បាន​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការផ្ទុះ​នៃ​ជំងឺ​កូវីដ-១៩ ​។

    លោក​ Bruno ​Le ​Maire ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃដដែល​នេះ​ថា ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិត ​ហើយ​អាចមាន​ផលប៉ះពាល់​រយៈពេលវែង​ទៅលើ​ខ្សែសង្វាក់​តម្លៃ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក។​

    ការវាយ​តម្លៃ​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​សមាគម​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ ​(IATA) ​កាលពី​ពេលថ្មីៗ​នេះ​បាន​សន្និដ្ឋាន​ថា ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​រំពឹងថា ​នឹង​បណ្តាលឱ្យ​បាត់បង់​ប្រាក់ចំណូល​ចំនួន ​១១៣ ​ពាន់​លាន​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំ​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​អន្តរជាតិ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស