邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ma Zhaoxu ទទួលបទសម្ភាសន៍ជុំវិញការចូលរួមរបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននៅក្នុងសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ-១៩

2020-03-25 15:30:06 cri

    នៅថ្ងៃទី ​២៥ ​ខែមីនា ​លោក ​Ma ​Zhaoxu ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ណែនាំ​អំពី​ការ​រំពឹងទុក​របស់​ប្រទេសចិន​ចំពោះ​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស ​G20 ​ស្តីពី​ការ​ទប់​ទល់​នឹង​ជំងឺ​កូវីដ-១៩​ដែល​នឹង​ប្រារព្ធឡើង​ នាពេល​ខាង​មុខនេះ​។​

    លោក ​Ma ​Zhaoxu ​បាន​ថែ្លងថា ​នេះគឺជា​សន្និសីទ​កំពូល​នៃ​មេដឹកនាំ​ដែល​ធ្វើឡើង​តាម​រយៈ​វីដេអូជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស ​G20។​នាពេល​បច្ចុប្បន្ននេះ ​ជំងឺ​កូវីដ-១៩ ​បាន​ផ្ទុះ​និង​រីក​រាល​ដាល​នៅ​តំបន់​ជាច្រើន​ទូទាំង​ពិភពលោក​ដោយ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​នយោបាយ ​សេដ្ឋកិច្ច​និង​សង្គម​។​ក្នុងពេល​ដ៏​សំខាន់​នេះ ​ប្រទេស ​G20 ​នឹង​រៀបចំ​សន្និសីទ​កំពូល​ពិសេស​មួយ​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​និង​សម្របសម្រួល​ចំពោះ​ការ​ទប់ទល់នឹង​ការ​រីករាល​ដាល​នៃជំងឺ​នេះ​និង​រក្សា​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង។​

    លោក ​Ma ​Zhaoxu ​បាន​ថែ្លង​បន្ត​ថា ​ការចូលរួម​របស់​លោក ស៊ីជីនភីង ​ប្រធាន​រដ្ឋចិននៅ​ឯ​សន្និសីទ​កំពូល​ពិសេស​បាន​បង្ហាញ​ពី​ទំនួលខុសត្រូវ​របស់​ប្រទេសចិន​ដែលជា​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។​ប្រទេសចិន​មាន​ការ​រំពឹងទុក​ដូច​ខាងក្រោម៖ ​ពង្រឹង​សាមគ្គីភាព ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​និង​ពង្រឹង​ការសម្របសម្រួល។​ប្រទេសចិន​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ទិញ​ទំនិញ​សម្រាប់​បណ្តាប្រទេសផ្សេងៗ​នៅក្នុង​ប្រទេសចិន ​ហើយ​ទន្ទឹងរង់ចាំ​គ្រប់​ភាគី​ទាំង​អស់​​ជំរុញ​ការ​បើកទូលាយ​នៃ​ទីផ្សារ​និង​ធានា​នូវ​ការ​បើកទូលាយ ​ស្ថិរភាព ​សុវត្ថិភាព​និង​ដំណើរការ​យ៉ាង​រលូន​នូវ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស