马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសជាច្រើន ​រៀនសូត្រពី​បទពិសោធនៃ​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេសចិន​

2020-03-25 16:00:34 cri

 

គិតដល់​ស្ថានការណ៍​រាលដាលនៃជំងឺឆ្លង​នៅទូទាំង​ពិភពលោក ​បច្ចុប្បន្ននេះ​ ប្រទេសចិន​បានបង្កើត​ខ្សែការពារ​ចំនួនបី ដើម្បី​ទប់ទល់នឹង​ហានិភ័យ ​ពីបរទេស ។

លោក Wu​ Zunyou ​អ្នកជំនាញ​ទីមួយផ្នែក​រោគរាតត្បាត​នៃមជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺរបស់ចិន​បាន​ឧទ្ទេសនាមថា​ គយជាខ្សែ​ការពារទីមួយ ​បើពិនិត្យឃើញមានអ្នក​ជំងឺ ត្រូវបញ្ជូន​ទៅព្យាបាល​ជំងឺនៅមន្ទីរ​ពេទ្យពិសេស​។ ខ្សែ​ការពារទីពីរ​ គឺអ្នកចូល​ដែនត្រូវ​ដាច់​ដោយឡែក​ពីគ្នាចំនួន​១៤ថ្ងៃ ។​ ខ្សែការពារ​ទីបី បន្ទាប់ពី​អ្នកជំងឺ​លេចចេញ​រោគសញ្ញា​នឹងត្រូវគេធ្វើរោគវិនិច្ឆ័យ​និងព្យាបាល​ជំងឺភ្លាម ។

លោក Wu​ Zunyou ​បានថ្លែងថា ​ការបង្ការនិង​គ្រប់គ្រង​ជំងឺ COVID-19 ​សំខាន់​បំផុតគឺ​បំបែក​ប្រភពនៃការចម្លង​និងអ្នកងាយ​ឆ្លងជំងឺ​ដោយឡែក​ពីគ្នា ។ ​ប្រទេស​ជាច្រើន​សុទ្ធតែសួរ​ពី​ការអនុវត្តទាំងនេះ​របស់ចិន ហើយ​ប្រទេស​ជាច្រើនក៏​បានរៀន​តាមការអនុវត្ត​ដ៏មាន​ប្រសិទ្ធភាព​ទាំងនេះ​របស់ចិន​ផងដែរ ៕

អ្នកបកប្រែ:马小青

ពិភាក្សា()