马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiKeqiangធ្វើ​ជា​អធិបតីនៃ​សន្និសីទក្រុមការងារ​សម្រាប់ដឹកនាំការ​ទប់ទល់នឹង​ការរាត​ត្បាត​នៃ​ជំងឺCovid-19នៃ​មជ្ឈិមបក្ស

2020-03-24 15:54:43 cri

 

កាលពីថ្ងៃ​ទី២៣ខែ​មីនា​  លោកLiKeqiangនាយករដ្ឋមន្រ្តីចិនបានធ្វើជា​អធិបតីនៃ​សន្និសីទក្រុមការងារ​សម្រាប់ដឹកនាំការ​ទប់ទល់នឹង​ការរាត​ត្បាត​នៃ​ជំងឺCovid-19នៃ​មជ្ឈិមបក្សកុម្មុយនិស្តចិន។

សន្និសីទនេះបានបង្ហាញថា​ ពេលបច្ចុប្បន្ននេះ​ ​ការរាតត្បាត​នៃជំងឺឆ្លង នៅទូទាំងប្រទេស​ទាំង​មូល ​ដែលមានក្រុងវូហាន​ជាសំខាន់ គឺត្រូវបាន​ទប់ស្កាត់ បានហើយ ​ប៉ុន្តែ ការ​រាតត្បាត​មាន​ភាព​តានតឹង និង​ស្មុគស្មាញដដែល​ ​ដោយ​សារកំពុងរីករាលដាល​លើ​ពិភពលោកទាំងមូល។​​ លោកបន្តថា ​គួរតែបង្កើនកិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរអន្តរជាតិ​ថែម​មួយ​កម្រិតទៀត និង​ផ្តល់​នូវ​ជំនួយ​តាមអាចធ្វើទៅបាន ដល់​សហគមន៍អន្តរជាតិក្នុងការទប់ទល់​នឹង​ការ​រាត​ត្បាតនៃ​ជំងឺឆ្លង​ ក៏ដូចជាជួយសម្របសម្រួល​​ និង​ធានា​គុណភាពក្នុងការ​ទិញសម្ភារៈការពារជំងឺឆ្លង​របស់​ពាណិជ្ជករអន្តរជាតិ។ ខេត្តភាគច្រើន នៅទូទាំងប្រទេស​ដែល​មាន​ហានិភ័យ​កម្រិត​ទាប ​ត្រូវ​ជំរុញការស្តារ​សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមឡើងវិញជាបណ្តើរៗ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស