马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្វេសប្រហែស​ក្នុងការងារ​របស់​អ្នកនយោបាយ​អាមេរិក ​ទើបជា​ប្រភពនៃ​ការរាលដាល​នៃជំងឺឆ្លង​នៅអឺរ៉ុបនិង​អាមេរិក​

2020-03-24 15:48:52 cri

 

កាលពី​ថ្ងៃទី២០​ខែមីនា ​លោក ​Scott ​Morrison​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បានថ្លែងនៅ​ពេលទទួល​សម្ភាសន៍ពី​អ្នកសារព័ត៌មានថា​ ករណីភាគច្រើន​គឺមកពី​សហរដ្ឋអាមេរិក ​ ហើយ​ចាប់ពី​យប់ថ្ងៃ​ទី២០ខែមីនា​ អូស្ត្រាលី​បាន​ហាមឃាត់​មិនឱ្យជនបរទេស​ចូលដែន ។

ពេញមួយខែកុម្ភៈ ​ ​សហរដ្ឋអាមេរិក ​គ្មានវិធានការ​ខ្លាំងក្លាក្នុងការ​ទប់ទល់នឹង​ជំងឺឆ្លងឡើយ ។​ អត្ថបទ​មួយនៃ​ទស្សនាវដ្តី​ The ​Atlantic ​Monthly​ របស់​សហរដ្ឋអាមេរិក​បានវិភាគ​ថា ​ខណៈ​ពិភពលោក ​បាន​ចាត់ទុក​ជំងឺ COVID-19 ​ជាការគំរាម​កំហែងដល់​សុខភាព​សាធារណៈ ​បែរជា មេដឹកនាំ​របស់​សហរដ្ឋអាមេរិក​ បានចាត់ទុក​វាជាបញ្ហា​ទំនាក់ទំនង​សាធារណៈ ​ហើយ​មធ្យោបាយ​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហានេះគឺ​បដិសេធ​បញ្ហានេះ ។ ​ទង្វើបែបនេះ​បានបង្កើន​វិបត្តិសុខភាព​សាធារណៈ ។

អ្នកនយោបាយ​អាមេរិក​ មិនបានធ្វើការងារ​ជាក់ស្តែង ​និងបានលាក់បាំងអំពីស្ថានភាព​ជំងឺឆ្លង ហើយបានយកចិត្ត​ទុកដាក់​តែផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដោយមិនអើពើអំពី​សុវត្ថិភាព​របស់ប្រជាជន​ទាល់តែសោះ។ ​នៅទី​បំផុត ក៏ចាប់ផ្តើមទម្លាក់​កំហុស​ទៅឱ្យ​ប្រទេសផ្សេងទៀត ​ដើម្បីពង្រឹងស្ថិរភាព​នយោបាយ​របស់ខ្លួន ។

បច្ចុប្បន្ននេះ ​ជំងឺឆ្លងនៅ​អាមេរិក ​បានផ្ទុះឡើង​ជាបន្តបន្ទាប់ ​។ សហរដ្ឋអាមេរិក​បានអនុវត្ត​បម្រាម​ហាមឃាត់​ការធ្វើដំណើរ​ទៅលើ​ប្រទេសជា​សម្ព័ន្ធមិត្ត​ដូចជាទ្វីប​អឺរ៉ុបជាដើម​ជាបន្តបន្ទាប់ ពោលគឺទ្វារ​សម្រាប់​ចូលបាន​បិទហើយ ​ប៉ុន្តែទ្វារសម្រាប់​ចេញបាន​បើកចំហ ។​ សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​កំពុង​រងគ្រោះ​ជាបន្តបន្ទាប់​ ។ តើអ្នកណា​ជា​អ្នកបំផ្លាញ​ស្ថានភាពនៃការ​ទប់ទល់នឹង​ជំងឺឆ្លង​ទូទាំង​ពិភពលោកពិតប្រាកដ?​ មកដល់​ពេលនេះ ចម្លើយត្រូវលាតត្រដាងយ៉ាងច្បាស់លាស់​ ។ បើសិន​បស្ចិមប្រទេស​មួយចំនួន ​នៅតែធ្វើ​តាម​សហរដ្ឋអាមេរិក​ ដោយភាពធ្វេសប្រហែស​នោះ នឹង​មានលទ្ធផល​ មិនអាចស្មានដល់ឡើយ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស