邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិន ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ19 មានសារៈសំខាន់ណាស់សម្រាប់ពិភពលោក

2020-03-24 17:15:43 cri

      គេហទំព័រ​​ព័ត៌មានមួយ​ឈ្មោះ​ TheDailyBeast ​​នៃ​សហរដ្ឋ​​អាមេរិក​​បាន​បង្ហោះសារលិខិត​មួយ​កាលពី​​ថ្ងៃទី​២០ ​មីនា ​​ដែលបាន​បង្ហាញ​ឱ្យ​ឃើញថា​  ​​រដ្ឋាភិបាល​អាមេរិក​​បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋបាលរបស់ខ្លួន​​ប្រើពាក្យសម្តីឱ្យដូចគ្នា​ នៅពេល​ជួបនឹង​ប្រព័ន្ធសារព័ត៌មាន​ ពោលគឺ​រិះគន់​ថា​​ប្រទេសចិន​​​" បាន​លាក់បាំង​សភាពការណ៍​នៃ​ជំងឺឆ្លង "​​​ និងបាន​​បណ្តាល​ឱ្យ​​ជំងឺ​កូវីដ-19 ​រីករាលដាល នៅ​ទូទាំង​ពិភពលោក។

      ការរិះគន់​និង​ថ្កោលទោស​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិកបែបនេះ​គឺ​​ច្បាស់​ណាស់ ដែលធ្វើឡើងក្នុងចេតនាមួលបង្កាច់​ និង​មិនសមហេតុផល។​ ​ បន្ទាប់ពី​ជំងឺ​ឆ្លង​បាន​កើត​ឡើង​ភ្លាម​ ​ ​ប្រទេស​ចិន​​​បាន​ជូន​ដំណឹង​និង​ព័ត៌មាន អំពីការរាតត្បាតនៃជំងឺ ​​​​ដល់​ទូទាំង​ពិភពលោក ​​ ​ដោយប្រកាន់ខ្ជាប់​នូវ​អាកប្បកិរិយា​​បើកទូលាយ​ ​តុល្យភាព​ ​និង​យ៉ាង​ឆាប់រហ័ស។ ​ចិន​បាន​ខិតខំ​យ៉ាងពេញទំហឹង​ដើម្បី​ទប់ស្កាត់និង​គ្រប់គ្រង​​ការរីករាលដាល​នៃ​ជំងឺ​នេះ​ ​​ថែមទាំង​បាន​​​​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រនិងផ្តល់​​ជំនួយ​ជាឧបករណ៍​សម្ភារៈ​ មួយ​​ចំនួនធំ​​ដល់​ប្រទេស​ដែល​កំពុងរង​ជំងឺ​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ ដូចជា​អ៊ីតាលី ​អ៊ីរ៉ង់​ជាដើម។​ ​​ចំពោះកិច្ចការ​ទាំងនេះ ​សកលលោក​ទាំង​មូល​បាន​មើលឃើញ​យ៉ាង​ច្បាស់ណាស់​ហើយ​ទទួលស្គាល់​ជាទូទៅ។​ ​ប៉ុន្មានថ្ងៃ​កន្លងមកនេះ ​​គ្រប់មជ្ឈដ្ឋាន​​នៃ​ពិភពលោក​​ក៏បាន​​ប្រឆាំងយ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់​ទៅលើពាក្យមួលបង្កាច់របស់​លោក​ ត្រាំ ​ប្រធានាធិបតី​អាមេរិក​និង​លោករដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ដែលបានប្តូរឈ្មោះ​កូវីដ-19 ជា​ “មេរោគចិន”។ 

      លោក វ៉ាង យុង ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិក​នៃ​សកលវិទ្យា​ល័យ​ប៉េកាំង​បាន​ថ្លែងថា ​​​ជំងឺ​ឆ្លង​ជា​វិបត្តិ​សម្រាប់​មនុស្សជាតិ​ទាំងមូល​​ហើយមានតែ​ការសហការ​គ្នា​រួមចិត្តរួមគំនិតគ្នា​ទើប​អាច​យកឈ្នះ​បាន។​ ​កិច្ចសហប្រតិបត្តិការរវាង​អាមេរិក​និង​ចិន ក្នុងការប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ19 ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ពិភពលោក​​​​​​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស