邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយីឆ្លើយតបនឹងពាក្យ"មេរោគរបស់ចិន"នៅក្នុងសុន្ទរកថារបស់លោកត្រាំជំនួស ពាក្យ"Covid-19” ៖ ប្រឆាំងជាដាច់ខាតចំពោះការមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-03-23 15:56:59 cri

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​ប្រើ​ពាក្យ​​"មេរោគ​របស់​ចិន​"ដោយ​ចំហ​ជា​ច្រើន​ដង​តាម​បណ្តាញ​ទំនាក់ទនង​សង្គម​និង​កន្លែង​សាធារណៈ​ដែលជាពាក្យ​ប្រកាន់​ជាតិ​សាសន៍ និង​រើសអើង​ជំនួស​ពាក្យ​ “Covid-19” ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​ថ្លែង​ថា​ ទន្ទឹម​នឹងករណី​ជំងឺCovid-19 របស់​អាមេរិក​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ លោក​ត្រាំ​ចង់​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេ​សចិន ។

មជ្ឈដ្ឋាន​អន្តរជាតិ​នានា​ បាន​ថ្កោលទោស ​និង​ទាត់ចោល​​ចំពោះ​ទង្វើ​របស់​លោកត្រាំ​​ដែល​បាន​មួលបង្កាច់កេរ្តិ៍​ឈ្មោះ​របស់​ចិន​ ។

លោក​ភូទីន ប្រធានាធិបតី​រុស្ស៊ិ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺCovid-19 ប្រកប​ដោយ​ប្រសិទ្ធភាព​ មិនត្រឹម​តែទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​របស់​ប្រជាជន​នៅលើ​ពិភពលោក​ផងដែរ​ ។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រទេស​ចិន​បានផ្តល់​ជំនួយ​ដល់​ប្រទេស​​ដែលបាន​​ផ្ទុះ​ជំងឺ​Covid-19  ដោយបានធ្វើជា​គំរូ​ដ៏​ល្អក្នុង​សហគមន៍​អន្តជាតិ​ ។ សកម្មភាព​របស់​ចិន​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អ​ចំពោះ​ប្រទេស​មួយ​ចំនួន​តូច​ដែល​បង្ករឿង​ហេតុ​និង​មួលបង្កាច់កេរ្តិ៍​ឈ្មោះ​របស់​ចិន​ ។

លោក Michael Ryan ប្រធានកម្មវិធី ​​បន្ទាន់ផ្នែកសុខភាព​នៃ​អង្គការ​សុខភាព​​ពិភពលោក​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ស្តីពី​ជំងឺ​Covid-19 ថា​ មេរោគ​គ្មាន​ព្រំដែន​ទេ​​ហើយ មនុស្សដែល​រងផល​ប៉ះពាល់​ពី​មេរោគ​មិន​មានបែង​ចែក​ជាតិសាសន៍​ ពណ៌សម្បុរ អ្នកមាន​ឬអ្នកក្រឡើយ​​។ ដូច្នេះ​ ត្រូវ​ចៀសវាង​យកបញ្ហាអំពី​មេរោគ​មកភ្ជាប់ទំនាក់ទំនង​​ជាមួយ​មនុស្ស​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស