魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ភាគច្រើននៃប្រទេសចិនគឺជាតំបន់ដែលមានហានិភ័យកម្រិតទាបរួចទៅហើយ ដូច្នេះ យើងគួរតែបង្ការឱ្យបានតឹងរ៉ឹងនូវការហូរចូលករណីឆ្លងពីបរទេស

2020-03-23 15:01:54 cri

    លោក ​Mi ​Feng ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​២២ ​ខែមីនា ​ថា ​តំបន់ភាគច្រើន​នៃ​ប្រទេស​ចិន​គឺជា​តំបន់​ដែល​មាន​ហានិភ័យ​កម្រិត​ទាប​រួចទៅហើយ។​លោកបាន​សង្កត់ធ្ងន់ថា ​គួរតែ​បង្ការ​ឱ្យបាន​តឹងរ៉ឹង​នូវ​ការ​ហូរ​ចូល​ករណីឆ្លង​ពី​បរទេស ​និង​អនុវត្ត​វិធានការ​នានា ​ដោយ​អនុលោម​តាម​ការ​កំណត់ ​ដូចជា ​ការ​ពិនិត្យ​ជំងឺឆ្លង ​ការ​ផ្ទេរ​បញ្ជូន ​ការព្យាបាល​និង​ស្នាក់នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាដើម។​

    លោក ​Mi ​Feng ​បាន​ថែ្លង​ថា ​នាពេល​បច្ចុប្បន្ននេះ ​តំបន់ភាគច្រើន​នៃ​ប្រទេស​ចិន​គឺជា​តំបន់​ដែល​មាន​ហានិភ័យ​កម្រិត​ទាប​រួចទៅហើយ។​គិតត្រឹម​ថ្ងៃទី ​២១ ​ខែមីនា ​មាន​ខេត្ត​ចំនួន ​១៩ ​ត្រូវ​បាន​រាយការណ៍ថា​ មាន​ករណី​ឆ្លង​ជំងឺ​មកពី​ក្រៅប្រទេស ​ហើយ​ចំនួន​ប្រទេស​ដែល​មាន​ជំងឺ​កូវីដ-១៩ ​ហូរចូល​ចិន​បាន​កើនឡើង​ពី ​១២ ​ដល់ ​២២ ​។​នាពេល​បច្ចុប្បន្ននេះ ​ជំងឺនេះ​ត្រូវបាន​រាតត្បាត​ជា​សកល​ដោយបាន​រីករាលដាល​ដល់​បណ្តា​ប្រទេស​និង​តំបន់ ​ចំនួន​ជាង ​១៨០ ​ហើយ។​ពួក​យើង​គួរតែ​បង្ការ​ឱ្យបាន​តឹងរ៉ឹង​​នូវ​ការហូរចូល​ករណី​ឆ្លង​ពី​បរទេស​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស