邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាសែត«New York Times»របស់អាមេរិក ផ្សាយថា ពាក្យ មួលបង្កាច់ របស់លោកត្រាំទៅលើប្រទេសចិន គឺក្នុងបំណងចង់បង្វែរចំណាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះ

2020-03-23 14:40:34 cri

       កាសែត«New York Times»​ របស់សហរដ្ឋ​អាមេរិក​ បាន​ចេញផ្សាយបទវិភាគមួយ​នា​ថ្ងៃទី ២០ ខែមីនា កន្លងទៅនេះ​ក្រោម​ចំណងជើងថា «កុំ​ឱ្យ​លោកត្រាំ​រត់គេចចេញ»​​​ដោយបាន​និយាយថា  ​​មូលហេតុ​ដែលលោកត្រាំ ប្តូរ​ឈ្មោះ «មេរោគ កូវីដ-19» ​ជា «មេរោគចិន» ​ ​គឺ​​ចង់​បង្វែរ​ចំណាប់អារម្មណ៍​របស់​សាធារណជន​ ​ដើម្បី​​បិទបាំង​​ភាពបរាជ័យ​​​ដ៍ធ្ងន់ធ្ងរ​​ក្នុងការ​ទប់ទល់​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-19​របស់ខ្លួនប៉ុណ្ណោះ។

      អត្ថបទ​នេះ​បាន​បន្ថែម​ទៀតថា  រដ្ឋាភិបាល​របស់​លោក​ ត្រាំ ​​បាន​​រងនូវការរិះគន់​យ៉ាង​ខ្លាំង​​ជុំវិញការឆ្លើយតប​ដ៏​យឺតយ៉ាវ​​ ចំពោះ​ជំងឺ​ឆ្លង​កូវីដ-19។ ​ក៏ប៉ុន្តែ ​លោក ​ត្រាំ ​មិនដែលទទួលស្គាល់​ភាពបរាជ័យ​របស់​ខ្លួន​ឡើយ។ លោកមិនបាន​កែប្រែ​កំហុស​របស់​ខ្លួននោះ​ទេ ​ផ្ទុយ​ទៅវិញ ​លោកបានជំរុញឱ្យមាន​​អារម្មណ៍ភ័យខ្លាច​ទៀត​ផង។ ​​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ​​សមាជិក​សភា​បក្ស​​សាធារណរដ្ឋ ​សកម្មជន ​និង​មន្ត្រី​រដ្ឋាភិបាល​ ​បាន​តាម​ប្រើប្រាស់​​ពាក្យសម្តី​អំពី​មេរោគ​របស់​ប្រធានាធិបតី​ ​ព្រមទាំង​បាន​ចៀសវាង​វាយ​តម្លៃ​ឬ​ពិភាក្សា​ពី​វិធានការ​ទប់ស្កាត់​ជាមួយ​ជំងឺ​ឆ្លង​របស់​គាត់​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស