郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រៅពីខេត្តហ៊ូប៉ី គម្រោងសំខាន់ៗជិត៩០%នៃប្រទេសចិនបានស្តារការសាងសង់ឡើងវិញ

2020-03-22 14:12:30 cri

 

     តាម​ដំណឹង​ពី​សន្និសីទ​សារ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២១​ខែ​មីនា​ឱ្យ​ដឹង​ថា គិត​ទល់​ថ្ងៃ​ទី​២០​ខែ​មីនា អត្រា​ស្តារ​ការសាងសង់​ឡើង​វិញ​នៃ​គម្រោង​សំខាន់ៗ​ចំនួន​ប្រមាណ​១ម៉ឺន​១ពាន់​នៃ​បណ្តា​ខេត្ត​នានា​ប្រទេស​ចិន ក្រៅ​ពី​ខេត្ត​ហ៊ូប៉ីគឺ​៨៩.១%។

      លោក​OuHongប្រធាន​នាយកដ្ឋាន​វិនិយោគ​នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ចិន​បាន​ថ្លែង​ថា គម្រោង​ផ្លូវ​ដែក​សំខាន់ៗ​បាន​ស្តារ​ការសាងសង់​ឡើង​វិញ​ជា​មូល​ដ្ឋាន អត្រា​ស្តារ​ការសាងសង់​ឡើង​វិញ​នៃ​គម្រោង​ផ្លូវ​ថ្នល់និង​គម្រោង​នាវាចរណ៍​សំខាន់ៗ​គឺ​៩៧​% គម្រោង​ផ្លូវ​ថ្នល់​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ផ្លូវ​ថ្នល់​ល្បឿន​លឿន​ពី​ប៉េកាំង​ទៅ​XiongAnជា​ដើមបាន​ស្តារ​ការសាងសង់​ឡើង​វិញ ព្រម​ទាំង​បាន​ពន្លឿន​ដំណើរ​សាង​សង់​។ អត្រា​ស្តារ​ការសាងសង់​ឡើងវិញ​នៃ​គម្រោង​ព្រលាន​យន្តហោះ​គឺ​៨៧​% ។ គម្រោង​ថាមពល​សំខាន់ៗ​បាន​ស្តារ​ការសាងសង់​ឡើង​វិញ​ជា​មូលដ្ឋាន​ វិស្វកម្ម​កំណាត់​កណ្តាល​នៃ​បំពង់បង្ហូរ​ឧស្ម័ន​ធម្ម​ជាតិ​ ខ្សែ​ខាង​កើត​រវាង​ចិន​និង​រុស្ស៊ីបាន​ស្តារ​ការសាងសង់​ឡើង​វិញ។ គម្រោង​ទុន​បរទេស​សំខាន់ៗ​ក៏​បាន​ស្តារ​ការសាងសង់​ឡើង​វិញ​ផង​ដែរ បន្ទាប់ពី​បាន​ស្តារ​ការសាងសង់​ឡើង​វិញ​នា​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ គម្រោង​រោងចក្រ​ទី​៣​នៃBMW Brillianceក្រុង​ShenYangដែល​ជា​មូលដ្ឋាន​បង្ក​បង្កើត​ផល​ធំជាង​គេ​លើ​ពិភពលោក​ទាំង​មូល​របស់BMWក៏​កំពុង​ជំរុញ​កិច្ច​កសាង​យ៉ាង​មមាញឹក​ផងដែរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស