翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិចែករំលែកបទពិសោធន៍របស់ប្រទេសចិនក្នុងការទប់ស្កាត់ករណីជំងឺCovid-19៖គោលនយោបាយដ៏ត្រឹមត្រូវអាចដើរតួនាទីដ៏សំខាន់

2020-03-21 14:34:18 cri

    នាពេល​ថ្មីៗនេះ ​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដើម្បី​វិភាគ​លើ​​អត្ថន័យ​នៃ​ការ​រៀនសូត្រ​ពី​​វិធីសាស្ត្រ​របស់​​ប្រទេស​ចិន​ក្នុង​ការ​ទប់​ស្កាត់​ជំងឺCovid-19។

图片默认标题_fororder_2

    អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន ករណីជំងឺCovid-19​បាន​ជះ​
ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ពិភពលោក​ទាំងមូល ​ឯការបង់​​តម្លៃ​សម្រាប់​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​គឺ​បន្ធូរ​បន្ថយ​សកម្មភាព​សេដ្ឋកិច្ច​។​ប្រទេស​ចិន​បាន​ធ្វើ​ការ​ជ្រើសរើស​ដ៏​​ពិបាក​ដែល​ត្រូវ​បង់​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​តែបទពិសោធន៍​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ ការ​អនុវត្ត​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​ គឺ​អាច​កាត់​បន្ថយ​ការ​រីករាលដាល​នៃ​​ជំងឺ​Covid-19ដោយ​មាន​ប្រសិទ្ធភាព ​បន្សោយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​វីរុស។​នៅ​ក្នុង​អត្ថបទ​នេះ ​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កោត​សរសើរ​ការ​ខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ធានា​ដល់​លក្ខណៈអាំច​ចរាចរណ៍​បាន​​ ​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​ក្រុម​មនុស្សងាយរង​គ្រោះ។

    ទន្ទឹមនឹងនេះ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមានថា​ បច្ចុប្បន្ន ​​ហានិភ័យ​​នៃ​វីរុស​Covid-19​នៅ​​មិន​ទាន់​បញ្ចប់​ទេ ​ការ​ដំណើរ​ការ​ឡើង​វិញ​​នូវ​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​លទ្ធភាព​លើក​កម្ពស់​ហានិភ័យ​។អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ឱ្យ​អំពាវនាវ​សហគមន៍​អន្តរជាតិ​រួមគ្នា​ទប់​ស្កាត់​ជំងឺCovid-19៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស