翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖គ្មានករណីឆ្លងថ្មីនៃជំងឺCovid-19នៅក្រុងវូហានបាននាំមកនូវសេចក្តីសង្ឃឹមចំពោះពិភពលោក

2020-03-21 14:33:33 cri

图片默认标题_fororder_1

    ថ្ងៃទី២០ ខែមីនា ​តាម​ម៉ោង​ក្នុង​តំបន់ ​លោក​Tedros Adhanom Ghebreyesusអគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​អំពី​ជំងឺ​Covid-19​ដែល​រៀបចំធ្វើ​នៅក្រុង​ហ្សឺណែវ​ថា​ ​អង្គការ​សុខភាព​ពិភពលោក​ទទួលបាន​របាយការណ៍​ថា មាន​​ករណី​ឆ្លង​ជំងឺ​Covid-19​ជាង​២សែន​១ម៉ឺន​ករណី​និង​​ស្លាប់​ជាង​៩០០០​នាក់​នៅ​ទូទាំង​ពិភពលោក ​តែ​ក្រុង​វូហាន​ប្រទេស​ចិន​គ្មាន​ករណី​ឆ្លង​ថ្មីទេ ​នេះ​ជា​ការ​​ផ្តល់​នូវ​សេចក្តីសង្ឃឹម​និង​ភាពក្លាហាន​ដល់​តំបន់​​ផ្សេង​ទៀត​លើ​ពិភពលោក​ ​ក៏​បង្ហាញថា​ ​សភាពការណ៍​ធ្ងន់​ធ្ងរបំផុត​ក៏​នៅ​តែ​អាច​បង្វែរ​បាន​។

    លោក​Michael Ryanអ្នក​ទទួលបន្ទុក​កម្មវិធី​សុខាភិបាល​​ជា​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា​ ​ការ​គ្មាន​ករណី​ឆ្លង​ថ្មីនៃជំងឺ​Covid-19​នៅ​ក្រុង​វូហាន​​ជា​ព័ត៌មាន​ប្រកប​ដោយ​សេចក្តីសង្ឃឹម​ ​នេះបាន​បង្ហាញថា​ ​វីរុស​Covid-19​គឺ​​អាច​គ្រប់គ្រង​បាន​អាច​កាត់​ផ្តាច់​ខ្សែ​សង្វាក់​ចម្លង​បាន​បាន ​ដូច្នេះ ​សង្គម​ទាំង​មូល​ត្រូវ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​រួម​ សាមគ្គី​គ្នានិង​​ត្រូវ​ការ​មាន​បុគ្គលិក​ពេទ្យ​ដែល​មាន​ភាព​ក្លាយហាន​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដ៏​មាន​ប្រសិទ្ធភាព។

    លោក​Tedros Adhanom Ghebreyesus​ក៏​បាន​គូស​បញ្ជាក់​ថា​ ​បច្ចុប្បន្ន ពិភពលោ​ទាំង​មូល​នៅ​តែ​ខ្វះខាត​សម្លៀកបំពាក់​ការពារ​វីរុស ​អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​នានា។អង្គការ​សុខភាព​ពិភពលោក​បាន​ទាក់​ទង​ជា​មួយ ​សហគ្រាស​ផ្គត់​ផ្គង់​មួយ​ចំនួន​របស់​ប្រទេស​ចិន​ដែល​យល់​ព្រម​ផ្គត់​ផ្គង់​សម្ភារៈពាក់​ព័ន្ធ​ដល់​អង្គការ​សុខភាព​ពិភពលោក​និង​​កំពុង​ឈាន​ដល់​ការ​ងារ​​លម្អិត​ចុង​ក្រោយ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស