翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិនមិនដែលទទួលបានទឹកប្រាក់ឬសម្ភារៈដែលបរិច្ចាគដោយរដ្ឋាភិបាលអាមេរិកនោះឡើយ

2020-03-21 14:18:07 cri

      ថ្ងៃទី ២០ ខែមីនា នៅក្រុង​ប៉េកាំង លោក​Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា មន្រ្តី​អាមេរិក​ធ្លាប់លើក​ឡើង​​ជាច្រើន​លើក​ថា នឹង​ផ្តល់​ជំនួយ​​ឧបត្ថម្ភ​សម្រាប់​ការ​ទប់​ទល់​នឹង​ជំងឺ​Covid-19 ចំពោះ​ប្រទេស​ពាក់ព័ន្ធ​​ក៏​ដូចជា​ប្រទេសចិន​ផង​ដែរ​ ។​ ក៏​ប៉ុន្តែ​រហូត​ដល់​ពេល​បច្ចុប្បន្ន​ ប្រទេសចិន​មិន​ដែល​ទទួល​បាន​ទឹកប្រាក់ឬ​សម្ភារៈ​ដែល​បរិច្ចាគ​ក្នុង​នាម​​រដ្ឋាភិបាល​អាមេរិក​នោះ​ឡើយ​ ។

      លោក​​Geng Shuang បាន​បញ្ជាក់​ទៀតថា​ បន្ទាប់​ពី​ប្រទេស​ចិន​ផ្ទុះ​ករណី​ជំងឺ​ឆ្លង​ ​មាន​សហគ្រាស​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ សមាគមស៊ីវិល​​ និង​ឥស្សរជន​មជ្ឈដ្ឋាន​នានា​របស់​​អាមេរិក​បាន​បរិច្ចាគ​​​ប្រាក់​និង​សម្ភារៈ​ចំពោះ​ប្រទេសចិន ដើម្បី​គាំទ្រ​ប្រទេសចិនទប់​ទល់​នឹង​ជំងឺ​ឆ្លង​ ។ ក្នុង​ខណៈ​ពេល​ការរីករាលដាល​នៃ​ជំងឺ​​Covid-19នៅ​អាមេរិក​មានសភាព​កាន់តែ​ធ្ងន់​ធ្ងរ​ ក៏មាន​អង្គភាព​សង្គមស៊ីវិលចិន​ជា​ច្រើន​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់អាមេរិកផង​​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស