翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញផ្នែកពេទ្យចិនសែរបស់ប្រទេសចិនចែករំលែកបទពិសោធន៍ព្យាបាលជំងឺCovid-19ជាមួយគ្រូពេទ្យអាមេរិក

2020-03-20 15:51:25 cri

​​​​      យប់​ថ្ងៃទី​១៨ ខែមីនា ​តាមការ​អញ្ជើញ​នៃ​ទូរទស្សន៍​អន្តរជាតិ​ចិន​របស់​​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​អ្នកជំនាញផ្នែក​ពេទ្យ​ចិន​សែ​របស់​ចិន​ ដូច​ជា​លោក​ZhangBoli​សមាជិក​ក្រុម​អ្នកជំនាញ​នៃ​ក្រុម​ការងារ​មជ្ឈិម​ចិន​និង​ជា​សាមជិក​នៃ​បណ្ឌិត្យសភាវិស្វកម្ម​ចិន​ជា​ដើម​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ជាមួយ​គ្រូ​ពេទ្យ​អាមេរិក​អំពី​តួនាទី​ដ៏​សំខាន់​របស់​រុក្ខជាតិ​ឱសថ​ចិន​សែក្នុង​ការ​ព្យាបាល​ជំងឺCovid-19។

图片默认标题_fororder_1

​      លោក​ZhangBoliបាន​ថ្លែងថា​ ​ក្នុង​ការ​ព្យាបាល​​ជំងឺCovid-19​នៅ​ចិន ​រុក្ខជាតិ​ឱសថ​ចិន​សែន​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវតិ្តសាស្ត្រ ​ក្នុង​ចំណោម​ករណី​ឆ្លង​ជំងឺCovid-19​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចិន ​ការព្យាបាល​តាម​វិធី​ពេទ្យ​និង​ឱសធ​ចិន​សែ​មាន​រហូត​ដល់​ទៅ​៩២,៥៨%។​អ្នក​ជំនាញ​ចិន​បាន​រក​ឃើញ​ថា ​ឱសថ​ចិន​សែ​ប្រពៃណី​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺCovid-19៕

图片默认标题_fororder_2

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស