孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកឆ្លងជំងឺ COVID-19 របស់សហរដ្ឋអាមេរិកបានឡើងដល់២៥៦៩នាក់ លទ្ធផលនៃការធ្វើតេស្តរកជំងឺ COVID-19 លើលោកត្រាំ ប្រធានាធិបតីអាមេរិកគឺអវិជ្ជមាន

2020-03-15 15:03:49 cri

    តាមទិន្នន័យ​ដែល​ប្រកាស​ដោយ​សកលវិទ្យាល័យ ​Johns ​Hopkins​ នៅសហរដ្ឋអាមេរិក​ឱ្យដឹងថា ​គិតត្រឹម​វេលាម៉ោង១៥​កាលពី​ថ្ងៃទី១៤ ​ខែមីនា​​តាមម៉ោង​នៅភាគខាង​កើតសហរដ្ឋអាមេរិក ​ចំនួនអ្នកឆ្លង​ជំងឺ COVID-19 ​របស់​សហរដ្ឋអាមេរិក​បានឡើងដល់​២៥៦៩​ករណី ​ក្នុងនោះ​ ​អ្នកស្លាប់គឺ​៥១នាក់ ។​ តាម​ការផ្សាយនៃ​ស្ថានីយ​ទូរទស្សន៍​ CNBC ​របស់អាមេរិក​បាន​ឱ្យដឹងថា​ លទ្ធផលនៃ​ការធ្វើតេស្ត​រកជំងឺ COVID-19 ​លើលោកត្រាំ ​ប្រធានាធិបតី​អាមេរិក​គឺអវិជ្ជមាន ។

    អ្នកនាំពាក្យរង​នៃសេតវិមាន​បានថ្លែងថា ​ដើម្បីជា​ការប្រុងប្រយ័ត្ន ​សេតវិមាន​នឹងធ្វើ​ការពិនិត្យ​សីតុណ្ហភាព​រាងកាយ​លើមនុស្ស​ដែល​ទាក់ទង​ជិតស្និទ្ធ​ជាមួយនឹង​លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​និងលោក​ Mike ​Pence ​អនុប្រធានាធិបតី​អាមេរិក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស