魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាហ្សាក់ស្ថានដកចិននិងកូរ៉េខាងត្បូងចេញពីបញ្ជីនៃប្រទេសដែលប្រឈមហានិភ័យខ្ពស់បំផុតនៃជំងឺកូវីដ-១៩

2020-03-15 15:05:56 cri

   កាលពី​ថ្ងៃទី ​១៤ ​ខែមីនា ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន ​បានសម្រេច​ដក​ចិន​និង​កូរ៉េខាងត្បូង​ចេញ​ពី​បញ្ជី​នៃ​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​នៃ​ជំងឺ​កូវីដ-១៩​។​

    បញ្ជីនេះ​គឺជា​បញ្ជី​មួយ​ដែលត្រូវ​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល​កាហ្សាក់ស្ថាន​សម្រាប់​ការបង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ ​ស្រប​តាម​កម្រិត​នៃ​ស្ថានភាព​រាត​ត្បាត​នៃ​ជំងឺ​នេះ​នៅក្នុង​បណ្តា​ប្រទេសផ្សេងៗ។​យោង​តាម​កម្រិត​ដែល​ត្រូវបាន​កំណត់​នៅ​បញ្ជី​នេះ​គឺ ​ត្រូវ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​ឆ្លង​លើ​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ផ្សេងៗគ្នា​។​

   បទបញ្ជា​សម្រាប់​ការអនុវត្ត​ថ្មី​នេះ ​បាន​សម្រេចដក​ចិន​និង​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​នៃ​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​នៃ​ជំងឺ​កូវីដ-១៩ ​ដោយ​បាន​ទម្លាក់​ចិន​និង​កូរ៉េខាង​ត្បូង​ពី​កម្រិត ​A ​មកនៅ​កម្រិត ​B ​វិញ។​ចំណែក​អ៊ីរ៉ង់​និង​អ៊ីតាលី​មកនៅ​កម្រិត ​A​ ដែលជា​កម្រិត​ទី​១ ​វិញ ​។​បទបញ្ជា​សម្រាប់​ការអនុវត្ត​ថ្មី​នឹង​ចាប់ផ្តើម​អនុវត្ត​ជាផ្លូវការ​ចាប់ពី​ម៉ោង​សូន្យ ​ថ្ងៃទី ​១៧ ​ខែមីនា ​ខាង​មុខ​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស