徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការរួមសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់សហគមន៍អន្តរជាតិ ព្រមទាំងប្រឆាំងការចោទប្រកាន់ដាក់គ្នា និងការមាក់ងាយគ្នាទៅវិញទៅមក

2020-03-14 15:40:17 cri

    កាលពី​ថ្ងៃទី ១៣ ខែមីនា លោក​Gengshuang អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​ បានថ្លែង​នៅក្រុង​ប៉េកាំងថា ការរួមសហការគ្នា​ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង​គឺជា​ជម្រើស​ដ៏ត្រឹមត្រូវ​តែមួយគត់សម្រាប់សហគមន៍​អន្តរជាតិ ព្រមទាំងប្រឆាំងការចោទប្រកាន់ដាក់គ្នា ​និងការមាក់ងាយគ្នា​ទៅវិញទៅមក។

    លោក​Gengshuang​បានថ្លែងថា ភាគីចិន​រីករាយ​ បន្តរក្សាភាពរលូននៃដំណើរ​ការខ្សែ   សង្វាក់​ផលិតកម្ម និងខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក ​តាមរយៈ​យន្តការ​ពហុភាគី ដូចជា ​G20ជាដើម ព្រមទាំង ​ខិតខំប្រឹងប្រែង ​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ។ បើ​ប្រកាន់ខ្ជាប់​ស្មារតី​ពហុភាគីនិយម​ និងទស្សនៈ​សហគមន៍​រួមវាសនានៃ​មនុស្សជាតិ យើងមុខជា​នឹង​ទទួលបាន​ជ័យជម្នះ នៅទីបំផុត ​មិនខានឡើយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស