魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា ករណីអ្នកឆ្លងជំងឺ កូវីដ-១៩ ក្រៅពីប្រទេសចិន សរុប ជាង ៥ម៉ឺន នាក់

2020-03-14 14:17:38 cri

    យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី ​១៣ ​ខែមីនា ​បាន​ឱ្យ​ដឹងថា ​ករណី​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​នៅ​ប្រទេស​និង​តំបន់ ​ចំនួន ​១២២ ​ក្រៅពី​ប្រទេស​ចិន​សរុប​គឺ ​៥១៧៦៧ ​នាក់​និង​ស្លាប់ ​១៧៧៥ ​នាក់។​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភព​លោក​បាន​សង្កត់ធ្ងន់​ថា ​គ្រប់ភាគី​ទាំងអស់​គួរតែ​ចាត់​វិធានការ​បន្ទាន់​និង​សកម្ម​ដើម្បី​គ្រប់​គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ​និង​ជួយសង្គ្រោះ​អាយុ​ជីវិត​មនុស្ស​។​

    គិតត្រឹម​ថ្ងៃទី ​១៣ ​ខែមីនា ​មហាដីគោកចិន​ត្រូវបាន​រាយការណ៍​ឱ្យ​ដឹងថា ​មាន​អ្នកឆ្លង​ជំងឺ ​Covid-19 ​ថ្មី​ចំនួន​ ១១​ ករណី​ ហើយ​អ្នកជំងឺ​ដែល​ចេញ​មន្ទីរពេទ្យ​បន្ទាប់ពី​ជា​សះស្បើយ​មាន​ ១៤៣០​ ករណី​ ។​

    គិត​រហូត​ដល់​ម៉ោង​ ២៤​ ថ្ងៃទី​ ១៣​ មីនា​ មហាដីគោក​ចិន​មាន​អ្នកជំងឺ​ដែល​ចេញ​មន្ទីរ​ពេទ្យ​បន្ទាប់ពី​ជា​សះស្បើយ​សរុប​ ៦៥៥៤១​ នាក់​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស