邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសទុនបរទេសនៅចិនចំនួនជាង ៧០% ចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញ ខណៈក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនកំពុងពង្រីកទំហំវិនិយោគនៅក្នុងប្រទេសចិន

2020-03-14 14:11:22 cri

       ស្ថិតក្រោម​ការគ្រប់គ្រងបាន​​ល្អ ​ជា​បន្ត​បន្ទាប់ ​លើ​ជំងឺ​កូវីដ​ 19 ​គ្រប់ទីកន្លែង​ក្នុងប្រទេស​ចិន​កំពុង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ជួយ​សហគ្រាស ​និង​រោងចក្រ​នានា ឱ្យ​ដំណើរការ​ផលិតកម្ម និងជំរុញឱ្យចូលបម្រើការងារ​ឡើងវិញ។ ​​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ប្រកាស​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១៣ ខែ​មីនា​ថា  ​​​គិត​ត្រឹម​ថ្ងៃទី ១២ ​ខែ​មីនា  ​​លើកលែងតែ​ខេត្ត​ ហ៊ូប៉ី ​​ ៦០ ​% នៃ​​សហគ្រាស​ផលិតកម្ម​​ទុនបរទេស​ធំៗ​ក្នុងប្រទេស​ចិន​​ ​បានដំណើរការ​ផលិតកម្មរបស់ខ្លួនឡើងវិញ​ក្នុងអត្រាជាង ៧០% ​។ ​​ខណៈ​ក្រុមហ៊ុន​​អន្តរជាតិ​កំពូល​មួយចំនួន​ដូចជា​Costco ​Toyota ​Starbucks ​ជាដើម ​កំពុង​ខិតខំ​ពង្រីកទំហំវិនិយោគ តាមរយៈការ​បើករោងចក្រ ​ឬ​បើកសាខា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​។

      កាលពី​ខែ​មករា ​និង​ខែ​កុម្ភៈ​កន្លងទៅនេះ ​​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់របស់​​ប្រទេស​ចិន​​បាន​រក្សានូវកំណើន​ ​ខណៈ​ប្រទេស​តាមបណ្តោយ​ “ខ្សែក្រវាត់និងផ្លូវ” ​និង​អាស៊ាន​ បានបន្ត​​ពង្រីកទំហំ​វិនិយោគរបស់ខ្លួន​នៅ​​ក្នុង​ប្រទេស​ចិន​។

      ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បន្ថែម​ទៀតថា  ​​ទោះបីផលប៉ះពាល់​នៃ​ជំងឺ​កូវីដ 19 ​​​មិនអាច​ប៉ាន់ស្មានបានក៍ដោយ​ ​ក៏​​ប្រទេសចិន​អាច​ជា​តំបន់គេច​ពី​ហានិភ័យល្អបំផុត​​នៅលើ​ពិភពលោក​ ​​សម្រាប់​​មូលនិធិ​​ហិរញ្ញវត្ថុ​និង​ប្រាក់ទុន​អន្តរជាតិ​​។ ​ក្រុមហ៊ុន​អន្តរជាតិ​​ភាគច្រើន​​​មិនបានផ្លាស់ប្តូរ​ទំនុកចិត្ត​និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុងប្រទេស​ចិន​  ​ហើយ​​ឧត្តមភាព​​​កម្លាំង​ប្រកួតប្រជែង​​ដ៍ទូលំទូលាយ​​របស់​ចិន​មិនបានផ្លាស់ប្តូរនោះ​ទេ។ ​​អ្វីដែលកាន់តែសំខាន់គឺ​​  ​​យុទ្ធសាស្ត្រ​​​បើកទូលាយ​របស់​ចិន​សមា្រប់អន្តរជាតិ​​នឹង​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​មិន​ងាករ៉េ៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស