魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើពិភពលោកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងដូចម្តេច? ប្រទេសចិនបានផ្តល់គម្រោងរ

2020-03-14 14:50:30 cri

    កាលពី​យប់​ថ្ងៃទី ​១២ ​ខែមីនា ​អំឡុង​ពេល​លោក​ ស៊ីជីនភីង ​មេដឹកនាំ​កំពូល​របស់​ប្រទេស​ចិន​និង​លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយគ្នា។​លោក ​ស៊ីជីនភីង ​បាន​ផ្តល់​គម្រោង​ចិន​ស្តីពី​ការបង្ការ​និង​គ្រប់​គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​នៅលើ​ពិភពលោក​ទាំងមូល​នាពេល​បច្ចុប្បន្ននេះ ​ពោលគឺ ​"សហគមន៍​អន្តរជាតិ​គួរតែ​បង្កើន​សកម្មភាព​និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​មានប្រសិទ្ធភាព​​លើ​ការរួមគ្នា​បង្ការ​និង​គ្រប់​គ្រងជំងឺ"។​

    នាពេល​បច្ចុប្បន្ននេះ ​បន្ទាប់ពី​កិច្ចខិតខំប្រឹងប្រែង​ដ៏លំបាក ​ស្ថានភាព​នៃ​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុងប្រទេសចិន​បាន​ប្រសើរ​ឡើង​ហើយ​​ផលិតកម្ម​និង​សណ្តាប់ធ្នាប់​នៃ​ជីវភាព​រស់នៅ​ក៍បាន​ប្រសើរ​ឡើង​ឡើងវិញ​ផងដែរ។​អង្គការ​សុខភាព​ពិភព​លោក​សម្គាល់ថា ​ប្រទេសចិន​បាន​ត្រៀម​ទុក​នូវ​ឱកាស​ដើម្បី​ទប់ស្កាត់​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​និង​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺនេះ​សម្រាប់​ពិភព​លោក​ទាំង​មូល។​

    កាលពី​ព្រឹក​ថ្ងៃទី ​១៣ ​ខែមីនា ​ប្រទេសចិន​និង​កូរ៉េខាងត្បូង​បាន​បង្កើត​យន្តការ​កិច្ចសហ​ប្រតិបត្តិការ​ស្តីពី​ការ​បង្ការ​និង​គ្រប់គ្រង​រួមគ្នា​សម្រាប់​ទប់ស្តាត់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​។​ការ​នេះ​នឹង​ផ្តល់​បទពិសោធ​ដល់​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺនេះ​ជា​សកល។​ជាមួយគ្នានេះ ​ប្រទេសចិន​កំពុង​ចែករំលែក​នូវ​បទពិសោធ​នៃ​ការ​បង្ការ​និង​គ្រប់​គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ​ជាមួយ​បណ្តាប្រទេស​ពាក់ព័ន្ធ​និង​ផ្តល់​ជំនួយ​តាម​សមត្ថភាព​របស់ខ្លួន​។​​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ត្រូវបាន​វាយតម្លៃ​ជាវិជ្ជមាន​ដោយ​សហគមន៍​អន្តរជាតិ។​

    យុគសម័យ​នៃ​សាកលភាវូបនីយកម្ម​ផែ្នក​សេដ្ឋកិច្ច​នឹង​បន្ត​នាំមក​នូវ​បញ្ហាប្រឈម​ថ្មីៗ​។​ដូច​ដែល​លោក ​ស៊ីជីនភីង ​ធ្លាប់បាន​សង្កត់ធ្ងន់​ថា ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​គឺជា​អាវុធ​ដែល​មាន​កម្លាំង​បំផុត​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស