孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលកំណត់កម្រិតហានិភ័យនៃជើងហោះហើរដោយឡែកពីគ្នាក្នុងន័យបង្ការករណីជំងឺឆ្លងពីបរទេសឆ្លងចូលដែន

2020-03-13 15:50:35 cri

    ក្នុងសន្និសីទ​កាសែត​ដែលធ្វើ​ឡើងដោយ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិលចិន ​លោក​Zhutao ​ប្រធាននៃ​ស្ថាប័នស្តង់ដា​នៃការហោះ​ហើរនៃនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិលចិន​បាន​ណែនាំថា ​ដើម្បីបង្ការ​កុំឱ្យករណី​ជំងឺឆ្លងពី​ក្រៅប្រទេស​ឆ្លងចូលដែន ​អាកាសចរណ៍​ស៊ីវិល​បាន​អនុវត្ត​វិធានការ​គ្រប់គ្រង​សុវត្ថិភាពខុសៗ​គ្នា​តាម​ប្រតិបត្តិការ​ហោះហើរនីមួយៗ ​ក្នុងន័យអនុវត្ត​ការបង្ការនិង​គ្រប់គ្រង​ឱ្យចំគោល​ដៅ។

    តាម​ការណែនាំ​បាន​ឱ្យដឹងថា ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិលចិន​បាន​ចែកកម្រិត​ហោះហើរជា​កម្រិតហានិភ័យ​ចំនួន៣គឺខ្ពស់ ​មធ្យម​និងទាប​។សម្រាប់​ការហោះ​ហើរ​មាន​ហានិភ័យទាប ​ត្រូវអនុវត្ត​វិធានការ​ពិនិត្យកម្តៅ​ក្នុងខ្លួន ​និងពាក់ម៉ាស​ជាដើម។​សម្រាប់​ការហោះ​ហើរ​មាន​ហានិភ័យ​មធ្យម ​ត្រូវលើក​កម្ពស់ស្តង់ដារ​បង្ការនិង​គ្រប់គ្រង​ហានិភ័យ ​ដោយ​ចាត់ចែងអ្នក​ដំណើរ​​ឱ្យអង្គុយសមរម្យ ​និងកាត់បន្ថយ​ការផ្លាស់ទី​របស់​អ្នកដំណើរលើ​យន្តហោះ​។ចំណែ​ក​សម្រាប់ការហោះ​ហើរ​មាន​ហានិភ័យខ្ពស់ ​ត្រូវកាត់បន្ថយ​សេវាកម្មលើ​យន្តហោះ​ឱ្យអស់ពី​លទ្ធភាព ​បង្កើន​កម្រិត​ការពារដល់​បុគ្គលិក​យន្តហោះ​ហើយគ្រប់គ្រង​អ្នកដំណើរ​ដោយចែក​ជាក្រុម​ខុសៗគ្នា៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស