孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន មិនដែលអវត្តមាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើសកលលោកឡើយ

2020-03-13 17:02:10 cri

    កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ​ ប្រទេស​អ៊ីតាលី​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ខាត​សម្ភារៈវេជ្ជសាស្រ្ត ។​​ ហេតុដូច្នេះ​​ លោក Luigi Di Maio រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​បាន​ពិភាក្សា​ការងារតាម​ទូរសព្ទ​ជាមួយ​លោក​វ៉ាង​ យី​ សមាជិក​ក្រុមប្រឹក្សាកិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ដោយក្តីសង្ឃឹម​ថា​ ប្រទេស​ចិន​អាច​ផ្តល់​ជំនួយដល់​ប្រទេស​អ៊ីតាលី​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។ ជំងឺ​ឆ្លង​គឺ​គ្មាន​ព្រំដែន​ឡើយ​ ។ បន្ទាប់មក​ ភាគី​ចិន​បាន​ថ្លែង​ថា​នឹង​ផ្តល់​សម្ភារៈវេជ្ជសាស្ត្រ​​ដូច​ជា​ម៉ាស​ជាដើម​ដល់​អ៊ីតាលី​ ព្រម​ទាំង​អនុញ្ញាត​ឱ្យ​នាំ​ចេញ​សម្ភារៈដែល​ត្រូវ​ការ​ជា​បន្ទាន់ កាន់តែ​ច្រើនដល់​​អ៊ីតាលី ។ ក្រៅពីនេះ ​ប្រទេស​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​កាកបាទ​ក្រហម​ចិន​ចំនួន​ ៧ នាក់ ​ដើម្បីនាំ​មក​សម្ភារៈជួយ​សង្គ្រោះ​មាន​ពាក់ព័ន្ធ ទៅ​អ៊ីតាលី ​ដើម្បីជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។

    លោក ​Maurizio Massari ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​នៅ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈកាលពី​ថ្ងៃទី​ ១០ ខែ​មីនា​ថា​ “ គ្មាន​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ណាមួយ ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​គណៈកម្មាធិការ​នៃ​សហភាព​អឺរ៉ុប​ឡើយ​ ។​ មានតែ​ប្រទេស​ចិនប៉ុណ្ណោះ បាន​ឆ្លើយ​តប​ចំពោះការនេះ ។ ”  ជាការ​ពិត​ មិន​ត្រឹម​តែ​ចំពោះ​អ៊ីតាលី​ទេ​ ប្រទេស​ចិន​បាន​ខិតខំប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដោយ​មាន​ការ​លះបង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19​លើ​ពិភពលោក​ ។

    វិធានការ​​ជាក់​ស្តែងរបស់់​ចិន​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19បាន​បញ្ជាក់​ថា​ ជំងឺ​​COVID-19គឺ​អាច​ទប់​ស្កាត់​បាន​ទាំង​ស្រុង​ ។ សាមគ្គី​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​ នោះ​មនុស្ស​ជាតិ​អាច​ទប់​ស្កាត់​ជំងឺ​ឆ្លង​នេះ​បាន​ឆាប់​ ។ ប្រទេសចិន ​មិន​ដែល​អវត្តមាន​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ឆ្លង​លើ​សកលលោក​ឡើយ ហើយ​ក៏​នឹង​បន្ត​រួម​ចំណែក​របស់​ខ្លួន​ដល់​ការ​នេះ​៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស