孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា ចំនួនអ្នកជំងឺ COVID-19 ក្រៅពីប្រទេសចិនសរុបគឺ៤៤០៦៧នាក់ ស្ថានការណ៍នៅប្រទេសទ្វីបអឺរ៉ុបគឺធ្ងន់ធ្ងរណាស់

2020-03-13 15:38:01 cri

    កាលពី​ថ្ងៃទី១២​ខែមីនា ​តាម​របាយការណ៍​ប្រចាំថ្ងៃស្តីពី​សភាពការណ៍ជំងឺ ​COVID-19 ថ្មី​បំផុតដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ​គិតត្រឹម​វេលាម៉ោង​១០ព្រឹក​ថ្ងៃទី១២​ខែមីនា​តាមម៉ោង​នៅអឺរ៉ុប​កណ្តាល ​ចំនួនអ្នកជំងឺ​ COVID-19 ​នៅប្រទេស​និងតំបន់​ចំនួន១១៧​ក្រៅពី​ប្រទេសចិន​សរុបគឺ​៤៤០៦៧នាក់​ និងអ្នកស្លាប់​១៤៤០នាក់ ។

    ក្នុងនោះ ​ស្ថានការណ៍​ជំងឺឆ្លងនៅ​ប្រទេស​អ៊ីតាលី ​អេស្ប៉ាញ​និងបារាំង​គឺធ្ងន់ធ្ងរណាស់ ។

    ថ្ងៃដដែល ​តាមទិន្នន័យ​ដែល​គណៈកម្មាធិការ​ទប់ទល់ជា​បន្ទាន់ចំពោះ​ជំងឺ ​COVID-19 ​របស់​អ៊ីតាលី​បាន​ប្រកាសឱ្យ​ដឹងថា ប្រទេស​អ៊ីតាលី​មានអ្នកជំងឺ ​COVID-19​ សរុបចំនួន​១៥១១៣​នាក់ និង​អ្នកស្លាប់​១០១៦នាក់ ។

    ប្រទេស​អេស្ប៉ាញ​ទាំងមូល​មានចំនួន​អ្នកជំងឺ COVID-19 ​ចំនួន​៣០០៤នាក់​ ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​៨៤នាក់ ។

    ក្រសួង​សុខាភិបាល​បារាំងបាន​រាយការណ៍ថា ​គិតមកដល់​ថ្ងៃទី១២​ខែមីនា ​ប្រទេស​បារាំង​មានអ្នកជំងឺ ​COVID-19 ​សរុបចំនួន​២៨៧៦នាក់ ​និងស្លាប់​សរុប​៦១នាក់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស