魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថែ្លងថា ចិនមានឆន្ទៈចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 នៅទូទាំងពិភពលោក

2020-03-12 14:11:49 cri

    លោក ​Geng ​Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លងនៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​១១ ​ខែមីនា ​ថា ​ប្រទេសចិន​មាន​ឆន្ទៈ​ចូល​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជាសកល ​ខណៈ​ប្រទេសចិន​កំពុង​បន្ត​ធ្វើឱ្យ​បាន​ល្អ​នូវ​ការងារ​បង្ការ​និង​គ្រប់គ្រង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺនេះ​របស់ខ្លួន។​

    លោក ​Geng ​Shuang ​បាន​ថែ្លងថា ​នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន​បាន​ចេញ​ផ្សាយ​នូវ​គម្រោង​ផែនការ​ស្តីពី​ការ​ធ្វើរោគវិនិច្ឆ័យ​និង​ព្យាបាល​ជំងឺ ​COVID-19 ​ចំនួន ​៧ ​និង​គម្រោង​ផែនការ​បង្ការ​និង​គ្រប់គ្រង​ចំនួន ​៦ ​ដែល​គម្រោង​ផែនការ​ទាំងនេះ​ត្រូវបាន​បកប្រែ​ជាច្រើន​ភាសា​ដើម្បី​ចែករំលែក​និង​ផ្លាស់ប្តូរ​ជាមួយ​បណ្តាប្រទេស​ដទៃទៀត។​ប្រទេសចិន​នឹង​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ទៅកាន់​បណ្តាប្រទេសនានា​និង​តំបន់​តាម​សេចក្តីត្រូវការ​របស់​ពួកគេ ​ហើយ​ចិន​មានឆន្ទៈ​ក្នុង​ការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជាមួយ​បណ្តាប្រទេស​ពាក់ព័ន្ធ​លើ​វិស័យ​ឱសថ ​វ៉ាក់សាំង​និង​ឱសថ​សម្រាប់​ធ្វើ​តេស្តិ ​ជាដើម៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស