徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់ពិភពលោកទាំងមូលចាត់វិធានការជាបន្ទាន់ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

2020-03-12 14:31:14 cri

    បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ថាជំងឺ​កូវីដ-១៩​ជាជំងឺ​រីករាលដាល​ជាសកល​កាលពី​ថ្ងៃទី ១១ ខែមីនា លោក​Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និងប្រជាជន​នៃប្រទេសនានា​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ទល់នឹង​ជំងឺ​កូវីដ-១៩ ។

    លោក​Guterres​បានថ្លែង​ក្នុងសុន្ទរកថា​មួយថា សហគមន៍​អន្តរជាតិ​គួរតែ​លុបបំបាត់​ភាពភ័យខ្លាច ហើយ​ប្រទេសនានា​គួរអនុវត្ត​វិធានការ​នានា ដូចជា​ធ្វើតេស្ត ព្យាបាល ដាក់​ដោយឡែក​ពីគ្នា​និង​តាមដាន​ព្រមទាំង​បំផុស​ប្រជាជន ទើបអាច​កាត់បន្ថយ​ការរីករាលដាល​នៃជំងឺ ។

    តាម​វេបសាយ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ការរីករាលដាល​ជាសកល​គឺមានន័យថា ជំងឺថ្មី​មួយ​រីករាលដាល​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស